ឆេះរថយន្តសាំយ៉ុងមួយគ្រឿងយ៉ាងសន្ធោសន្ធៅគ្មានសល់ …

ភ្នំពេញ៖ រថយន្តសាំយ៉ុងមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅគ្មានសល់សង្ស័យធ្វើដំណើរឆ្ងាយពេកខណៈឈប់ចតមួយសន្ទុះក៏ផ្ទុះចេញភ្លើងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២១ នៅខាងលិចសួនវឌ្ឍនៈ តាមបណ្តោយមហាវិថីចោមចៅ(វេងស្រេង) ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2S 4818 ធ្វើដំណើរតាមបណ្តោយមហាវិថីចោមចៅ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏បានឈប់ដាក់អីវ៉ាន់ មួយសន្ទុះក្រោយមកស្រាប់តែឆ្លងចរន្តអគ្គិសនីឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងផងដែរមកអន្តរាគមន៍ អគ្គិភ័យក៏រលត់ទៅវិញ ដោយឡែករថយន្តត្រូវបានអគ្គិភ័យលេបត្របាក់សល់តែគ្រឿងឆ្អឹងសំណាងមិនមានមនុស្សរងរបួស។
ក្រោយកើតហេតុដោយសារតែរថយន្តខាងលើមិនមានប៉ះពាល់ដល់អ្នកផ្សេង សមត្ថកិច្ចប្រគល់ជូនទៅម្ចាស់វិញ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram