មិនយកថ្លៃជួលបន្ទប់របស់កម្មករ និងថ្លៃតូបលក់ដូរ២ខែ នៅសួនកាណាឌីយ៉ា…

ភ្នំពេញ៖ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា៖ នៅថ្ងៃទី១១-១២ ខែឧសភា ២០២១ បន្ទាប់ពីក្រុមការងារខណ្ឌចុះធ្វើការសម្របសម្រួល បន្ទប់ស្នាក់នៅ និងតូបលក់ដូរនៅសួនឧស្សាហ៍កម្មកាណឌីយ៉ាសម្រេចមិនយកប្រាក់ចំនួន២ខែ ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋជាកម្មករ និងអាជីវករ។


លោក ប៉ាង លីដា អភិបាលរងបានបញ្ជាក់ថា៖ ការលើកលែងមិនយកថ្លៃជួលនេះគឺខែមេសា និង ឧសភា ដែលមានចំនួនបន្ទប់ជួល ២.៤០០បន្ទប់ និងកម្មករប្រហែល ២ម៉ឺននាក់។


ក្នុងនោះអាជ្ញាធរ អាជីវករ និងកម្មករក៏បានសាទរនិងថ្លែងអំណរគុណចំពោះកាយវិការសប្បុរសធម៌នេះ ដែលបានរួមចំណែកដល់ជីវភាពរបស់ពួកគាត់ផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram