កា ប់. ស ម្លា ប់ .បុរសម្នាក់យ៉ាងឃោរឃៅ សង្ស័យដោះស្រាយគំនុំចាស់…
ខេត្តពោធិ៍សាត់ ៖ ព័ត៌មានបឋមបានឲ្យដឹងថា បុរសម្នាក់បាន. ស្លា.ប់ .បាត់ បង់ ជីវិតក្នុងថ្លុកឈាមយ៉ាងសង្វេគ ដោយសារកណ្ដាប់ដៃគូទំនាស់ជាជនដៃដល់ យកពូថៅកាប់ខ្លួនពីក្រោយ .ស្លា .ប់ ផ្កាប់មុខនឹងដីដែលបញ្ហានេះគេសង្ស័យកើតឡើងដោយសាររឿងគំនុំ។

ហេតុការណ៍គួរឲ្យរន្ធត់ខាងលើ នេះបានកើតឡើងនៅវេលាម៉ោង៨ និង២០នាទី យប់ថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចព្រៃអណ្ដូង ស្ថិតនៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

មន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា៖ ជនរងគ្រោះ (ស្លា .ប់) ឈ្មោះ តឺយ តឿន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំកើតហេតុ ។

ប្រភពបញ្ជាក់បន្តថា ចំណែកជនសង្ស័យដៃដល់ឈ្មោះ អិត រ័ន្ន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំជាមួយគ្នា គេចខ្លួនបាត់ បានរត់គេចបាត់។
ប្រភពបញ្ជាក់បន្តទៀតថា៖ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ សមត្ថកិច្ចសន្និដ្ឋានជាបឋមថា អាចជាករណីគំនុំ ប៉ុន្តែស្ថាប័នជំនាញពាក់ព័ន្ធ កំពុងសហការចុះពិនិត្យ និងធ្វើការស្រាវជ្រាវរឿងនេះនៅឡើយ៕

