លួចបើកលក់កាហ្វេ ឲ្យភ្ញៀវអង្គុយប្រមូលផ្តុំ សមត្ថកិច្ចឆ្មក់ចូលទៅដល់ ឃាត់មនុស្សចំនួន១១នាក់…
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចុះបិទទីតាំងលក់កាហ្វេ លីហ័ង ស្ថិតនៅកែងផ្លូវលេខ២០១១ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភំ្នពេញ ដែលមិនអនុវត្តតាមលិខិតលេខ០១៥/២១ សណន ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន១១នាក់ និងបានដកហូតម៉ូតូចំនួន ០៨គ្រឿង ។

បច្ចុប្បន្នបាននាំខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុន ដើម្បីអនុវត្តតាមនីតីវិធី៕



