ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលក់ប័ណ្ណចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩….
ភ្នំពេញ៖ កម្លាំងមូលដ្ធានអហខណ្ឌពោធិសែនជ័យបានទទួលជនសង្ស័យម្នាក់ ពីប៉ុស្ត៍នគរបាលរដ្ធបាលសង្កាត់ កាកាប២ពាក់ពន្ធ័ករណីលក់បណ្ណ័ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ នៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០២១ ជនសង្ស័យ ខ្លេង ស៊ុនថេង ឋានះអនុសេនីយ៍ឯកអង្គភាព កងកិត្តិយសអង្គភាពត្រែទ័ព
សម្ភារៈដកហូត ៖

1.អាវុធខ្លីមួយដើមម៉ាកK54ចំនួន01ដើមគ្រាប់ចំនួន 08 គ្រាប់ បង់ចំនួន01
2.ម៉ូតូមួយគ្រឿងម៉ាកសង់សេ125គំរូឆ្នាំ2016 ស្លាកលេខ1GJ1849
3.លុយខ្មែរ1529000៛លុយដុល្លា115$
4.ទូរសព្ទចំនួន2គ្រឿង
5.អត្តសញ្ញាណបណ្ណ័យោធា1សន្លឺក។
6.បណ្ណ័សំគាល់អាវុធខ្លី01សន្លឹក ។
7.លិខិតបញ្ជាបេសកកម្ម02សន្លឹក
8.អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ01សន្លឹក
9.ប័ណ្ណចាក់វ៉ាកសាំងកូវិត19ចំនួន5ច្បាប់ ។
ជនសង្ស័យបានសារភាពថា៖ បានលក់ប័ណ្ណចាក់វ៉ាកសាំងនេះ រយះពេល2ថ្ងៃមកហើយ ដោយលក់ក្នុង3សន្លឹកតម្លៃ25000៛ ហើយប័ណ្ណនេះខ្លួនបានមកពីមនុស្សម្នាក់មិនស្គាល់ឈ្មោះ ដែលប្រគល់អោយខ្លួននៅចំណុចមុខវត្តតាំងកសាង ៕





