ជាងប៉ះកង់ម្នាក់ សប់កង់គោយន្តបណ្តាលឲ្យផ្ទុះ…

កំពង់ស្ពឺ ៖ ស្នូរលាន់ដូចរន្ទះបាញ់ បណ្តាលឲ្យបុរសដែលជាជាងប៉ះកង់ម្នាក់បាន ស្លា ប់ បាត់ បង់ ជីវិតចោលប្រពន្ធនិងកូនខណៈពេលដែលរូបគាត់បានសប់កង់គោយន្តបណ្តាលឲ្យផ្ទុះ។


ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅមុខផ្ទះជនរងគ្រោះនៅភូមិអូរកូនត្រុំ ឃុំត្រែងត្រយឹង ខេត្តកំពង់ស្ពឺ។


ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុ មានម៉ូយបានដឹកកង់គោយន្ត យកមកឲ្យជនរងគ្រោះប៉ះ ខណៈពេលដែលជនរងគ្រោះ បានធ្វើការប៉ះរួចរាល់ហើយ ក៏បានយកស្នប់មកសប់បណ្តាលឲ្យផ្ទុះកង់គោយន្ត ខ្ទាតថាសត្រូវក្បាលជនរងគ្រោះបែកក្បាល ហូរឈាមស្លាប់នៅក្នុងថ្លុកឈាមតែម្តង។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយកម្លាំងជំនាញនគរបាលកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះមកពិនិត្យសពជនរងគ្រោះ បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យ ទៅលើសពរួចរាល់ហើយនោះ សមត្ថកិច្ចបានបញ្ជាក់ថា៖ សពបុរសខាងលើនេះ ពិតជា ស្លា ប់ ដោយរងនៅវត្ថុរឹងថាសកង់រថយន្ត ខ្ទាតត្រូវ បណ្តាលឲ្យបែកក្បាល ស្លា ប់ ពិតប្រាកដមែន។
ហើយសពត្រូវបានសមត្ថកិច្ច អនុញ្ញាតប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram