សម្តេច តេ ជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ ថា នៅ ថ្ងៃ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ នេះ ជា ថ្ងៃ ដែល ព្រះរាជាណាចក្រ កម្ពុជា ប្រារព្ធ នូវ ព្រះរាជ ពិធីបុណ្យ « ច្រត់ព្រះនង្គ័ល » ដែល ត្រូវ បានធ្វើ ឡើងជា រៀងរាល់ឆ្នាំ ក្នុង ខែ ពិសាខ …
សម្តេច តេ ជោ ហ៊ុន សែន បាន សង្កត់ធ្ងន់ថា ៖« ព្រះរាជ ពិធី នេះ គឺ សំខាន់បំផុត បន្ទាប់ពី ព្រះរាជា អភិសេក ដែលជា ពិធី មួយ ស្ថិត ក្នុងចំណោម ពិធី ផ្សេងៗ ជាច្រើន ទៀត ប្រចាំឆ្នាំ ។ ព្រះ រាជពិធី ច្រត់ព្រះនង្គ័ល គឺ ត្រូវបាន ធ្វើឡើង ក្នុង គោ លបំណង ផ្សង មើល ប្រផ្នូល របស់ ស្រុកទេស ទៅតាម ការបរិភោគ រប ស់ « គោ ឧសភរាជ » ។ ព្រះរាជ ពិធីបុណ្យ នេះ ក៏ ជាការ ដាស់តឿន ក្រើនរម្លឹក ដល់ ប្រជាពលរដ្ឋ ខ្មែរ ដែល ពឹង ផ្អែកលើ ការធ្វើ កសិកម្ម ជា ចម្បង នោះ ឱ្យបាន ដឹងថា រដូវ ធ្វើស្រែ ចំការ បាន ចូលមក ដល់ ហើយ » ។

ក្នុងឱកាស ព្រះរាជ ពិធីបុណ្យ ច្រត់ព្រះនង្គ័ល នេះ សម្តេច តេ ជោ ហ៊ុន សែន ក៏ សូម ជូនពរ បងប្អូន ប្រជាពលរដ្ឋ ខ្មែរ ទូទាំងប្រទេស ជួបតែ សេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗ គ្នា ៕
