ស្រ្តីម្នាក់ .ស្លា. ប់ .បាត់ បង់ ជីវិតដោយសារត្រូវ រន្ទះ បាញ់ ក្រោមផ្ទៃមេឃដ៏អួអាប់…

ខេត្តកំពង់ចាម ៖ ស្រ្តីជាកម្មករសំណង់ម្នាក់បានស្លាប់បាត់បង់ជីវិតចោលប្តីនិងកូនគួរឱ្យអាសូរ ដោយសារត្រូវ រន្ទះ បាញ់ ពេលកំពុងជិះម៉ូតូក្រោមមេឃខ្មៅដ៏អួអាប់រកកលចង់ភ្លៀង ។


ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្បាលវាលវង់ខាងកើត ស្ថិតនៅភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។


សមត្ថកិច្ចបានឱ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះ ឈួន រ៉ាវី ភេទស្រី អាយុ៣៦ឆ្នាំមានទីលំនៅភូមិត្រពាំងស្រស់ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
មុនកើតហេតុស្រ្តីរងគ្រោះបានបើកម៉ូតូម្នាក់ឯងត្រឡប់មកផ្ទះវិញក្រោយពីបញ្ចប់ការងារជាកម្មករសំណង់នៅឃុំរមូល ពេលដែលមេឃកំពុងងងឹតអួអាប់ និងខ្យល់បោកបក់រកកលចង់ភ្លៀង លុះស្ត្រីរងគ្រោះបើកម៉ូតូមកដល់កន្លែងកើតហេតុ ក៏ត្រូវ រន្ទះបាញ់ ស្លា ប់ តែម្តង ។


ករណីនេះក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចនគរបាលបានចុះទៅដល់ដើម្បីកោសល្យវិច័យសព ហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជា ស្លា ប់ ដោយសារគ្រោះធម្មជាតិប្រាកដមែន រួចសពត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram