ថ្ងៃនេះ លោក សេក ស៊ីថា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និងលោកជំទាវ ប៉ុល មុន្នីរត្ន័ ព្រមទាំងក្រុមគ្រួសារបាននាំ…
ថ្ងៃនេះ លោក សេក ស៊ីថា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និងលោកជំទាវ ប៉ុល មុន្នីរត្ន័ ព្រមទាំងក្រុមគ្រួសារបាននាំយកថវិការចំនួន ១០.០០០.០០០៛ (ដប់លានរៀលគត់) ជូនដល់រដ្ឋបាលខណ្ឌសែនសុខ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ និងដើម្បីផ្តត់ផ្គង់ចាត់ចែងទៅតាមតម្រូវការដូចជា៖ ទិញអាកុល ម៉ាស់ ម្ហូបអាហារ និងសម្ភារៈផ្សេងៗ នៅក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងមូលផងដែរ។ រដ្ឋបាលខណ្ឌសែនសុខ ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និងលោកជំទាវ ប៉ុល មុន្នីរត្ន័ ព្រមទាំងក្រុមគ្រួសារ ដែរបានបរិច្ចាគថវិការខាងលើនេះ សូមសមប្រកបពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។




