ទូកនេសាទ១គ្រឿងផ្ទុះឆេះក្នុងសមុទ្រខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ៖ ក្រុមការងារសង្គ្រោះ និងអូប័រល្បឿនលឿនចំនួន២គ្រឿង របស់សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានចុះជួយជនរងគ្រោះ ដោយសារអគ្គិភយ័ឆេះទូកនេសាទ សន្ទូចរនង១គ្រឿង កាលពីល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី ល្ងាច នៅក្នុងលម្ហសមុទ្រត្រង់ចំណុចខាងក្រៅពយភ្លើងស៊ីញ៉ូប្រហែល៥ម៉ៃ ស្ថិតនៅភូមិកោះ រ៉ុងសន្លឹម សង្កាត់កោះរ៉ុង សន្លឹម ក្រុងកោះរ៉ុង។
ជនរងគ្រោះជាម្ចាស់ទូកដែលឆេះបានរៀបរាប់ថា៖ ទូកនេសាទ ដែលឆេះនេះ មានមនុស្សចំនួនតែ១នាក់ ដោយកម្មករទូក៣នាក់ទៀតបានឡើងទៅគោកតាំងពីព្រឹក ហើយ ទូករបស់គាត់ ជាទូកឈើយន្តបេប្រភេទនេសាទ(បេអឺអូសបាល់)។

ជនរងគ្រោះ មានឈ្មោះ គង់ សុខខែម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនេសាទ នឹងមានទីលំនៅភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
តាមម្ចាស់ទូក បញ្ជាក់ថាមូលហេតុដែលបណ្តាលឲ្យឆេះទូកនេសាទខាងលើនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស។ ជនរងគ្រោះមិនគ្រោះថ្នាក់ឬរងរបួសអ្វីឡើយ គ្រាន់តែខូចខាតសម្ភារមួយចំនួន៕





