អ្នកដឹកអីវ៉ាន់អនឡាញម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្ត range rover…

ភ្នំពេញ÷ បុរសជាអ្នកដឹកអីវ៉ាន់អនឡាញម្នាក់រងរបូសធ្ងន់បន្ទាប់ពីជិះម៉ូតូលឿនពេកដល់ផ្លូវបំបែកជា៤មិនប្រយ័ត្នជ្រុលទៅបុករថយន្ត rang rover កំពុងតែបើកឆ្លងផ្លូវចំពីចំហៀងខាងមុខពេញទំហឹងបណ្តាលឲ្យដាច់ផ្លាកលេខរថយន្តជាប់តាមម៉ូតូនិងដួលរងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ចំណែករថយន្តបង្ករត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរកើតឡើងនៅវេលាម៉ោង៩និង ៣០ នាទីយប់ថ្ងៃទី៨ខែមេសា ឆ្នាំ ២០២១ ស្តិតនៅតាមបណ្តោយផ្លូវ ៤១ កែងនឹងផ្លូវ១៣៦ ក្នុងសង្កាត់ផ្សាថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត rang rover មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2-AD 6969 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៥១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យមខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ ស្រាប់តែគេឃើញ បុរសម្នាក់ជិះម៉ូតូម៉ាកវេវពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1-L 3995 ធ្វើដំណើរតាមបណ្តោយផ្លូវ១៣៦ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនប្រញ៉ាប់ដឹកម្ហូបឲ្យភ្ញៀវមកបុកចំពីចំហៀងខាងមុខរថយន្ត rang rover ពេញទំហឹងបណ្តាលឲ្យដួលដាច់ផ្លាកលេខជាប់ម៉ូតូនិងរងរបួសធ្ងន់ត្រូវបានរថយន្តមន្ទីរពេទ្យសួរគ៌ាដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។


ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងជំនាញចរាចរណ៍ខណ្ឌដូនពេញចុះមកដល់ដោយភាគីទាំង២និយាយគ្នាមិនត្រូវក៏បានទំនាក់ទំនងទៅខាងជំនាញក្រុងឲ្យចុះមកវាស់វែងយករថយន្តនិងម៉ូតទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram