ឃាត់ខ្លួនបុរសជនជាតិខ្មែរម្នាក់ នឹងម៉ាទឹកកក០៥គីឡូក្រាម តម្លៃសរុបប្រមាណ១០លានបាត នៅផ្សាររោងគ្លឿ

ឃាត់ខ្លួនបុរសជនជាតិខ្មែរម្នាក់ នឹងម៉ាទឹកកក០៥គីឡូក្រាម តម្លៃសរុបប្រមាណ១០លានបាត នៅផ្សាររោងគ្លឿ ត្រៀមផ្ញើតាមរថយន្តចូលមកដឹកត្រី នៅខាងប៉ោយប៉ែតស្រះកែវ៖យោងការចុះផ្សាយរបស់គេហទំពរ័ក្នុងស្រុកថៃស្រះកែវ-77 ខាវដេត)បានរាយការណ៍ថា ដើមចមមកពីថៃបិទច្រកព្រំដែន បណ្ដាលឲ្យម៉ាទឹកកកខាងកម្ពុជាខ្វះខាត ត្រូវបញ្ជារទិញពីថៃលបលួចឆ្លងដែន ត្រូវតម្រួតនឹងទាហានស្កាត់ចាប់បាននៅផ្សាររោងគ្លឿទម្ងន់០៥គីឡូក្រាម។

កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។ អ្នកសារព័ត៍មានរាយការណ៍ថា កម្លាំងតម្រួតខេត្តស្រះកែវ សហការជាមួយកម្លាំងទាហាន ល្បាតដើម្បីការពារសន្តិសុខនៅតំបន់ផ្សាររោងគ្លឿ នឹងផ្សារពាណិជ្ជកម្មជាយដែន ស្រុកអារញ្ញ ខេត្តស្រះកែវ តាមច្បាប់គ្រាអាសន្ន ដើម្បីទប់ស្កាត់ការលបលួចចូល-ចេញ ប្រទេសថៃខុសច្បាប់ នឹងការលបលួចនាំទំនិញខុសច្បាប់ចូល-ចេញប្រទេសថៃ នៅបរិវេណព្រំដែនក្រោយផ្សាររោងគ្លឿ។

អ្នកសារព័ត៍មានរាយការណ៍ថាខណះដែលសមត្ថកិច្ចចម្រុះដើរល្បាតមកដល់បរិវេណផ្សារបន្លែ ផ្លែឈើ ខាងក្រោយផ្សាររោងគ្លឿ មានពលរដ្ឋល្អនៅផ្សាររោងគ្លឿរាយការណ៍ជូនសមត្ថកិច្ចថា មានបុរសជនជាតិខ្មែរ បានយកគ្រឿងញៀនប្រភេទ(ម៉ាទឹកកក)ដែលដាក់ក្នុងថង់ផ្លាស្ទិកព៌ណខ្មៅ លាក់ទុកក្នុងធុងសម្រាម នៅពេលសមត្ថកិច្ចយកមកបើកមើល ប្រទះឃើញខាងក្នុងមានចំនួន៥ប្រអប់

នៅពេលបើលមើលរកឃើញនៅក្នុងប្រអប់មានម៉ាទឹកកកព៌ណស ដោយមានទឹកប៊ិចព៌ណខៀវសសេរជាភាសារអង់គ្លេសAAA ចំនួន២ប្រអប់ ដែលប្រអប់និមួយៗមានទម្ងន់៥០០ក្រាម សរុប១,០០០ក្រាម ឬ១គីឡូក្រាម ទើបសមត្ថកិច្ចធ្វើការរឹបអូសគ្រឿងញៀនទាំងអស់ចំនួន១០ប្រអប់ ដែលមានចំនួនសរុប៥គីឡូក្រាម។បន្ទាប់មកប្រជាពលរដ្ឋថៃ បានរាយការណ៍ឲ្យសមត្ថកិច្ចចាប់ខ្លួនបុរសជនជាតិខ្មែរមានឈ្មោះ យ៉ន យឿន អាយុ៤០ឆ្នាំ ជាកម្មករស៊ីឈ្នួលនៅផ្សររោងគ្លឿ ដោយបានអះអាងថា ជាអ្នកយកគ្រឿងញៀនខាងលើមកលាក់ទុកក្នុងធុងសម្រាម ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនឈ្មោះយ៉ន យឿន យកទៅសួរនាំនៅក្នុងបន្ទប់សួរចម្លើយ របស់តម្រួតខ្លងលឹក ។ក្រោយពីការសួរនាំជុំហ៊ានដំបូងឈ្មោះ យ៉ន យឿន បាននិយាយថា ម៉ាទឹកកកខាងលើជារបស់ជនជាតិថៃ មិនស្គាល់ឈ្មោះ បើករថយន្តធនតូចព៌ណខៀវ យកម៉ាទឹកកកមកដាក់ក្បែរបង្គោលភ្លើង ដោយមានមិត្តភក្តិជនជាតិខ្មែរនៅប៉ោយប៉ែតទូរសព្ទ័មកប្រាប់ឲ្យខ្លួនទៅទទួល ដោយប្រាប់ថា ជាអាហារក្រៀម យកទៅផ្ញើប្រពន្ទនៅឯប៉ោយប៉ែត នឹងបានជួលឲ្យខ្លួនយកទៅផ្ញើរថយន្តដឹកទំនិញ

ដែលនឹងដឹកទំនិញចូលទៅខាងកម្ពុជាឲ្យផង ដោយខ្លួនឯងមិនដឹងថា ជាម៉ាទឹកកក។សម្រាប់ការអះអាងរបស់ឈ្មោះ យ៉ន យឿន សមត្ថកិច្ចនៅមិនទាន់ជឿ ដោយសារការសួរនាំសាក្សីដែលឃើញហេតុការណ៍ ដែលជាអ្នកបើករថយន្តដឹកត្រីជនជាតិថៃ ដែលបើករថយន្តចូលទៅដឹកត្រីនៅខាងប៉ោយប៉ែត ប្រទេសកម្ពុជា ចូកមកប្រទេសថៃថា ខណះបើករថយន្តចូលទៅដឹកត្រីនៅខាងកម្ពុជា ឃើញឈ្មោះ យ៉ន យឿន ជនជាតិខ្មែរ ដែលជាកម្មករនៅផ្សាររោងគ្លឿ យួរថង់ព៌ណខ្មៅមកផ្ញើគាត់ទៅខ្មែរ ដោយប្រាប់ថា ជាបង្គាក្រៀម ទិញយកទៅផ្ញើប្រពន្ធនៅខាងខ្មែរ តែដោយសារពេលនេះមានរោគខូវីត-19រាត្បាត ហើយខេត្តស្រះកែវមានវិធានការតឹងតែង តម្រួតខ្លងលឹកបានប្រកាសឲ្យរថយន្តដឹកទំនិញទៅខាងប៉ោយប៉ែត ប្រទេសកម្ពុជាគ្រប់គ្នា បើមានអ្នកណាមកផ្ញើទំនិញត្រូវបើកមើលឲ្យឃើញច្បាស់ បើជាទំនិញខុសច្បាប់នឹងត្រូវអនុវត្តតាមច្បាប់ទៀតផង ទើបខ្លួនឯងបើកមើលក៏ប្រទអឃើញមានម៉ាទឹកកក ទើបខ្លួនប្រញ៉ាប់ប្រាប់ឲ្យម្ចាស់រថយន្តទៅរាយការណ៍ឲ្យសមត្ថកិច្ចមកចាប់ខ្លួន។បន្ទាប់មក សមត្ថកិច្ចក៏បានឃាត់ខ្លួនឈ្មោះ យ៉ន យឿន រួមទាំងវត្ថុតាងម៉ាទឹកកកទម្ងន់៥គីឡូក្រាម បញ្ជូនទៅឲ្យសមត្ថកិច្ចជុំនាញប៉ុស្តខ្លងលឹក អនុវត្តតាមនិតិវិធី នឹងបន្តស៊ើបអង្កេតដើម្បីស្វែងរកម្ចាស់ម៉ាទឹកកក នឹងអ្នកផ្សំគំនិត្តយកមកអនុវត្តតាមច្បាប់។សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីការសួរនាំជនជាតិខ្មែរខាងលើ បានឲ្យដឹងថា

ម៉ាទឹកកកដែលមានបោះត្រាAAAនោះ ជាម៉ាទឹកកកប្រភេទលេខ១ ទីតាំងផល្លិតនៅប្រទេសភូមា ហើយសមត្ថកិច្ចសន្និដ្ឋានថា ក្រោយពីប្រទេសថៃបញ្ជារឲ្យបិទព្រំដែនថៃ-កម្ពុជា ទូទាំងប្រទេស ធ្វើឲ្យម៉ាទឹកកកខាងកម្ពុជាអាចនឹងចាប់ផ្ដើមខ្វះទីផ្សារ ធ្វើឲ្យឈ្មួញគ្រឿងញៀនខាងកម្ពុជា ត្រូវនាំចូលពីប្រទេសថៃ តែផ្លូវនាំចូលមិនមាន ដោយសារថៃបិទព្រំដែន ទើបបានលបលួចបញ្ជូនមកផ្សាររោងគ្លឿ ដែលពេលនេះ សមត្ថកិច្ចកំពង់សួរចម្លើយដើម្បីរកបណ្ដាញក្រុមជួញដូរគ្រឿងញៀន ព្រោះជាមេក្លោងគ្រឿងញៀនដ៏ធំ ព្រោះម៉ាទឹកកកដែលរឹបអូសបានមានចំនួនច្រើនរហូតដល់ទៅ៥គីឡូក្រាម មានតម្លៃសរុបប្រមាណ១០លានបាត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram