មិនដឹងជាពេលណាទើបសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើមានវិធានការនឹងបង្ក្រាបក្រុមឈ្មួញដឹកឈើទាំងនោះ
ខេត្តសៀមរាប៖ បើទោះបីជាមានការហាមឃាត់មិនអោយឆ្លងកាត់យ៉ាងណាក៏ដោយក៏សង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើដែលមានលោក ម៉ែន វុទ្ធី (ហៅឡយ)នៅតែមិនមានការទប់ស្កាត់ឬបង្ក្រាបអ្វីឡើយគឺនៅតែមានក្រុមឈ្មួញដឹកជញ្ជូនឈើបានយ៉ាងរលូនដោយមិនមានការរំខានដល់លោក ម៉ែន វុទ្ធី (ហៅឡយ)នេះឡើយ។
ជាក់ស្តែងនៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១១:៣០យប់ នេះមានគោយន្តដឹកឈើចំនួនប្រហែលជា៣ម៉ែត្រគីបមួយគ្រឿងដែលដឹកឆ្លងកាត់ស្នាក់ការភូមិត្រពាំងខ្ទះ ស្រុកស្វាយលើ
ខេត្តសៀមរាបដែលមានដាក់បារ៉ាស់ហាមមិនអោយអ្នកធ្វើដំណើរនឹងប្រជាពលរដ្ឋឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយតែដោយឡែកគោយន្តដឹកឈើនេះអាចឆ្លងកាត់បានក្នុង
នោះក៏មានមន្ត្រីកងរាជអាវុធហត្ថនិងសមត្ថកិច្ចចំរុះនៅគោលដៅនោះផងដែរតែគោយន្តដឹកឈើនោះមានអំណាចជាងដូច្នេះក៏ត្រូវបានឆ្លងកាត់បានដោយងាយស្រួល។








