ពលរដ្ឋឆ្ងល់ តាមបុរីមួយចំនួនពេលចូលដល់ក្នុងផ្ទះមិនសូវមានសេវាទូរសព្ទ…
ក្រសួងប្រៃសនីយនិងទូរគមនាគមន៍ថ្មីៗនេះ បានដាក់ចេញវិធានការបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍។ ក្នុងសេចក្តីប្រកាស ក្រសួងបានលើកករណីមួយ ដែលមជ្ឈដ្ឋានពលរដ្ឋជាច្រើនងឿងឆ្ងល់ជាយូរឆ្នាំមកហើយ ដែលផ្ទះតាមបុរីមួយចំនួនការប្រើប្រាស់សេវាទូរសព្ទហាក់មានភាពរអាក់រអួល ឬដាច់សេវាឈឹងតែម្តង។

-មិនត្រូវចុះកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករ ដើម្បីផ្តល់សេវាទូរសព្ទ និងសេវាអ៊ីនធឺណិតក្នុងទីតាំងបុរី ឬអគារខ្ពស់ផ្ទុយពីគោលការណ៍ប្រកួតប្រជែងដោយស្មោះត្រង់ ស្មើភាព និងស្របច្បាប់ឡើយ។
-ត្រូវរៀបចំទីតាំងបម្រុងទុកសម្រាប់សាងសង់ស្ថានីយអង់តែនក្នុងបុរី ឬរៀបចំបង្គោលភ្លើងដែលមានលទ្ធភាពបំពាក់ឧបករណ៍ផ្តល់សេវាទូរគមនាគមន៍។
-ត្រូវសហការជាមួយប្រតិបត្តិករ ដើម្បីបំពាក់ប្រព័ន្ធផ្តល់សេវាក្នុងអគារ (In-Building Solution)។
-ត្រូវចាត់ទុកសេវាទូរគមនាគមនន៍គឺជាសេវាចាំបាច់ ដូចគ្នានឹងសេវាអគ្គិសនីនិងទឹកដែរ៕

