ព្រះមហាក្សត្រី ប្រទានព្រះរាជសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជួសជុលកែលម្អព្រះបរមរូប ព្រះបរមរតនកោដ្ធ…

ប៉េកាំង៖ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១នេះ បានប្រទានព្រះរាជសារថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានជួសជុលកែលម្អព្រះបរមរូប ព្រះករុណា ព្រះបរមរតនកោដ្ឋ។


ក្នុងព្រះរាជសារ ព្រះមហាក្សត្រី ព្រះវររាជមាតាបានមានព្រះរាជបន្ទូលថា «ខ្ញុំមានហឫទ័យសោមនស្សរីករាយឥតឧបមា សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានឱ្យមានការជួសជុលកែលម្អមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបរមរនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្អស់បំផុត នៅលើសួនច្បារខាងកើតវិមានឯករាជ្យ ឱ្យមានសោភ័ណភាពល្អប្រសើរ»។


ជាមួយគ្នានេះ ព្រះមហាក្សត្រី ព្រះវររាជមាតា ទ្រង់ក៏បានសម្តែងនូវការកោតសរសើរដ៏កក់ក្តៅជាទីបំផុត ជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងសមាជិក សមាជិកានៃរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ ដែលបានខិតខំប្រមូលផ្តុំធនធានជាតិ ពុះពារជំនះរាល់ការលំបាក នៅក្នុឆ្នាំ២០១៣ កសាងសម្រេចបាន មណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដ៏ស្កឹមស្កៃ និងល្អត្រចះត្រចង់ តាមលំនាំរចនាបថវប្បធម៌ជាតិ ប្រកបដោយជោគជ័យ ដើម្បីឧទ្ទិសថ្វាយព្រះរាជគុណូប្បការៈដ៏ធំធេង និងទុកជាអនុស្សាវរីយ៍ការចងចាំជារៀងរហូត ចំពោះព្រះកិត្តិនាមរបស់ព្រះអង្គ ដែលបានបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម ចំពោះប្រទេសជាតិ សាសនា និងប្រជារាស្រ្តកម្ពុជា ជាកូនចៅ ចៅទួតជាទីស្រលាញ់របស់ព្រះអង្គ។


គួរំលឹកថា ស្តូបព្រះបរមរូប ព្រះបរមរតនកោដ្ឋ បានបញ្ចុះបឋមសិលា សាងសង់កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៣ គឺ រចនាតាមទម្រង់បុស្បុក មានកម្ពស់ សរុប ២៧ ម៉ែត្រ គិតពីបាត ក្រោម ដល់កំពូល។ រីឯ តួព្រះបរមរូប ធ្វើអំពី ស្ពាន់ មានកម្ពស់ ៤,៥ ម៉ែត្រ ទ្រង់ឈរលើព្រះទែន មានកម្ពស់ ២,៧ ម៉ែត្រ គឺ សង់នៅលើខឿនរាងចតុកោណកែងមាន បណ្តោយ ៥៤ ម៉ែត្រ ទទឹង ២៧ ម៉ែត្រ កម្ពស់ ៩តឹក។ រហូតដល់ឆ្នាំ២០២១នេះ មានរយៈពេល៨ឆ្នាំហើយ ដែលធ្វើឱ្យផ្នែកខ្លះ នៃព្រះបរមរូបចាស់ ដែលត្រូវកែលំអរ ។
កាលពីថ្ងៃទី១៩ ខែមីនា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន រួមជាមួយមន្ត្រីជំនាញនិងអាជ្ញាធរដែនដីពាក់ព័ន្ធបានអញ្ជើញទៅពិនិត្យមើលដំណើរការជួសជុលកែលម្អស្តូបព្រះបរមរតនកោដ្ឋ ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យក្នុងខណ្ឌចំការមនដែលកំពុងតែដំណើរការជួសជុលកែលម្អហើយរហូតមកដល់ពេលនេះបានប្រមាណ៩៥ ភាគរយហើយ ដោយគ្រោងឱ្យហើយរួចរាល់នៅចុងខែមីនានេះ៕


កាលពីថ្ងៃទី១៩ ខែមីនា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន រួមជាមួយមន្ត្រីជំនាញនិងអាជ្ញាធរដែនដីពាក់ព័ន្ធបានអញ្ជើញទៅពិនិត្យមើលដំណើរការជួសជុលកែលម្អស្តូបព្រះបរមរតនកោដ្ឋ ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យក្នុងខណ្ឌចំការមនដែលកំពុងតែដំណើរការជួសជុលកែលម្អហើយរហូតមកដល់ពេលនេះបានប្រមាណ៩៥ ភាគរយហើយ ដោយគ្រោងឱ្យហើយរួចរាល់នៅចុងខែមីនានេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram