ក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងស៊ីណូហ្វាម ចំនួន៧០ម៉ឺនដូស…

ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ព្រមទាំង អ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៧០ម៉ឺនដូស ដែលរដ្ឋាភិបាលចិន ប្រគល់ឲ្យកម្ពុជា នាពេលនេះ ចំនួន៣០ម៉ឺនដូស ប្រគល់ ជូនក្រសួងការពារជាតិ និង ចំនួន៤០ម៉ឺនដូស ប្រគល់ឲ្យក្រសួងសុខាភិបាល ផងដែរ។


នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា កម្ពុជានឹងចាក់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជាលក្ខណៈទ្រង់ទ្រាយធំ ដោយក្នុងមួយខែ ត្រូវចាក់ឲ្យបាន១លានដូស ។


សូមជម្រាបថា រហូតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួន៣ប្រភេទ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ រួមមាន៖ ទី១-វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិន ,ទី២-វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីក្រុមហ៊ុនចិន និងទី៣- វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភលោក៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram