បុរសម្នាក់បាន. ស្លា .ប់ .ភ្លាមៗនៅនឹងកន្លែងកើតហេតុ…
ខេត្តព្រះសីហនុ៖ បុរសម្នាក់ភាគីខាងម៉ូតូ បាន .ស្លា. ប់ .ភ្លាមៗនៅនឹងកន្លែងដោយគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៦និង០០នាទីល្ងាចថ្ងៃទី២៤ ខែមីនាឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រ១៧១-១៧២ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងម៉ូតូHONDA DREAM 125 ស្លាកលេខ កោះកុង 1B-9825 ពណ៌ខ្មៅ (ទិសដៅ ព្រះសីហនុ-ភ្នំពេញ) អ្នកបើកបរឈ្មោះ ឆារដ្ឋាភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ( ស្លា ប់ ) និង រថយន្ត ម៉ាកHYUNDAI ដឹកទូកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3B-4161 (ទិសដៅស្របគ្នា) ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបានចុះរត់គេច(មិនទាន់ស្គាល់ឈ្មោះ ) ។ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្តកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។

បច្ចុប្បន្នករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានដោះស្រាយបន្តតាមនីតិវិធីច្បាប់៕


