រថយន្តស្ទូចនិងរថយន្តតាកូម៉ាបើកឆ្លងផ្លូវត្រូវរថយន្តធុនធំបុក…

ភ្នំពេញ៖ រថយន្តស្ទូចមួយគ្រឿងនិងរថយន្តតាកូម៉ាមួយគ្រឿងទៀតបានបើកឆ្លងផ្លូវស្របគ្នា មិនប្រយ័ត្នត្រូវរថយន្តធុនធំចាប់ហ្វ្រ័ងមិនទាន់បុកពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខបុរីប៉េងហួត តាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ប្រភពព័ត៌មានបានឲ្យដឹងថា៖ មុនពេលកើតហេតុគេបានឃើញរថយន្តស្ទូចដឹកការ៉ូឡា ពណ៌សឆ្នូតខៀវ គ្មានស្លាកលេខមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅកើតទៅលិចនិងមានរថយន្តតាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BC 9943 ធ្វើដំណើរស្របគ្នាមកពីក្រោយ ខណៈមកដល់ចំណុចកើតហេតុក៏បានបត់ឆ្លងផ្លូវបំណងចូលក្នុងបុរីប៉េងហួត លុះឆ្លងមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានរថយន្តម៉ាកHINO ពណ៌ស ពាក់ស្លាកលេខកណ្តាល3A 1444 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនក៏វ៉ាក់អឺចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុករថយន្តស្ទូចហើយបានគេចរួចក៏បន្តទៅបុករថយន្តតាកូម៉ាមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតតែសំណាងមិនមានមនុស្សរងរបួសនោះទេ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram