បើកអោយដំណើរការ ផ្សារអង្គសិង្ហ ជាធម្មតាឡើងវិញ…

ខែត្រតាកែវ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំមន្ត្រីក្រោមឱវាទរដ្ឋបាលស្រុក បានអញ្ជើញបើកអោយដំណើរការ ផ្សារអង្គសិង្ហ ជាធម្មតាឡើងវិញ នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១ ក្រោយពីបានសម្រេចបិទ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។


ការបិទទីតាំងផ្សារអង្គសិង្ហ ដោយផ្អែកទៅលើបងប្អូនប្រជាពលរដ្ឋ ទាក់ទងទៅមង្គលការនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខែត្រតាកែវ កាលពីថ្ងៃទី១១ និង១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ។


ពិធីមង្គលការខាងលើ ដោយមានបុរសម្នាក់ឈ្មោះ កក្កដា សោភ័ណ ជាអ្នកកំដរកូនកម្លោះ ក្រោយត្រឡប់ទៅរាជធានីភ្នំពេញ ទទួលលទ្ធផលវិជ្ជមាន នូវជំងឺកូវីដ១៩ នៃថ្ងៃបន្ទាប់ ។


លោកភួង ឈីម អភិបាលស្រុកបាទីបានបញ្ជាក់ថា ជាលទ្ធផលពុំមានប្រជាពលរដ្ឋរស់នៅជុំវិញផ្សារក៏ដូចអាជីវករនៅផ្សារអង្គសិង្ហនេះ មានវិជ្ជមានដោយសារជំងឺកូវីដ១៩ឡើយ ទើបគណៈបញ្ជាការឯកភាពស្រុកបើកអោយអាជីវករបានលក់ដូរជាធម្មតាវិញនៅផ្សារអង្គសិង្ហនេះនឹងត្រូវ អនុវត្តនូវវិធានការ ៣ការពារ ៣កុំ អោយបានជាប្រចាំនឹងអនុវត្ថទៅតាមការណែនាំរបស់ក្រសួខាភិបាលដោយមិនអោយធ្វេសប្រហែសឡើយ ៕

រោង ខែត្រតាកែវ កាលពីថ្ងៃទី១១ និង១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ។
ពិធីមង្គលការខាងលើ ដោយមានបុរសម្នាក់ឈ្មោះ កក្កដា សោភ័ណ ជាអ្នកកំដរកូនកម្លោះ ក្រោយត្រឡប់ទៅរាជធានីភ្នំពេញ ទទួលលទ្ធផលវិជ្ជមាន នូវជំងឺកូវីដ១៩ នៃថ្ងៃបន្ទាប់ ។
លោកភួង ឈីម អភិបាលស្រុកបាទីបានបញ្ជាក់ថា ជាលទ្ធផលពុំមានប្រជាពលរដ្ឋរស់នៅជុំវិញផ្សារក៏ដូចអាជីវករនៅផ្សារអង្គសិង្ហនេះ មានវិជ្ជមានដោយសារជំងឺកូវីដ១៩ឡើយ ទើបគណៈបញ្ជាការឯកភាពស្រុកបើកអោយអាជីវករបានលក់ដូរជាធម្មតាវិញនៅផ្សារអង្គសិង្ហនេះនឹងត្រូវ អនុវត្តនូវវិធានការ ៣ការពារ ៣កុំ អោយបានជាប្រចាំនឹងអនុវត្ថទៅតាមការណែនាំរបស់ក្រសួខាភិបាលដោយមិនអោយធ្វេសប្រហែសឡើយ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram