សិក្ខាសាលា ស្ដីពីតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ និងអង្គភាពពាក់ព័ន្ធ ក្នុងការប្រយុទ្ធនឹងដំណឹងក្លែងក្លាយអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-19…

នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ ក្រោមអធិបតីភាព ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍, លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល, ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង និងអ្នកពាក់ព័ន្ធ ព្រមទាំងវត្តមានចូលរួមពីមន្ត្រីពាក់ព័ន្ធក្នុងអគ្គនាយកទាំង ៥ របស់ក្រសួងព័ត៌មាន, ប្រធានមន្ទីរ និងមន្ត្រីជំនាញព័ត៌មានរាជធានី ខេត្ត និងអង្គភាពពាក់ព័ត៌មានប្រមាណ២០០នាក់ ។


អង្គសិក្ខាសាលានេះ រៀបចំឡើងផ្ទាល់នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ ជាវាគ្មិនបរទេស ( វាគ្មិនជំនាញគ្រប់គ្រងព័ត៌មានក្លែងក្លាយ និងគ្រប់គ្រងព័ត៌មានក្រុមហ៊ុនFacebook) ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram