ស្ត្រីម្នាក់ ទាញ ទ្វារ របង វត្ តបិទមិនប្រយ័ត្នបណ្តាលឲ្ យរលំ…

ភ្នំពេញ ÷ ស្ត្រីម្នាក់បានបែកក្បាល .ស្លា. ប់. ក្នុងថ្លុកឈាមបន្ទាប់ពីស្ត្រីរូបនោះបានរុញទ្វារបើករង់ចាំរថយន្តដឹកសពមកពីខេត្តសៀមរាបចូលទៅក្នុងវត្តទឹកថ្លាបណ្តាលឲ្យទ្វារដួលសង្កត់លើចំក្បាល .ស្លា. ប់ .យ៉ាងអាណោចអាធ័ម។


ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែ មីនា ឆ្នាំ២០២១ ចំណុចនៅក្លោងទ្វារ វត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពស្ត្រីរងគ្រោះមានឈ្មោះនី អាយុ២៧ឆ្នាំស្នាក់នៅខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិបរទេសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ ស ពាក់ផ្លាក លេខ ភ្នំពេញ1IP 2901 ជិះឌុបស្ត្រីខាងលើប្រុងចេញពីវត្តទឹកថ្លា ខណៈមកដល់ចំណុចកើតហេតុខាងលើគាត់បានចុះទៅរុញរបងទ្វារវត្តដើម្បីរង់ចាំរថយន្តដឹកសពពីខេត្តសៀមរាបមកចូលក្នុងវត្តទឹកថ្លាស្រាប់តែគាត់ទាញទ្វារមិនប្រយ័ត្នបណ្តាលឲ្យរលំសង្កត់លើចំក្បាលហើយភ្លាមៗនោះដែរបុរសជាជនជាតិបរទេសរូបនោះបានលើកទ្វារដែកចេញពីលើស្ត្រីរងគ្រោះដើម្បីដាក់លើរថយន្តសាម៉ុយទៅសង្គ្រោះបន្ទាន់ដោយសភាពធ្ងន់ធ្ងរពេកក៏ដាច់ខ្យល់ .ស្លា .ប់.បាត់ទៅ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានយកខ្សែចងព័ទ្ធកន្លែងកើតហេតុរួច ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យឲ្យមកពិនិត្យជុំវិញសព។
ក្រោយជំនាញកោសល្យវិច័យពិនិត្យរួចដោយបញ្ជាក់ថាជនរងគ្រោះស្លាប់ត្រូវរបងទ្វារលំសង្កត់លើពិតប្រាកដមែន។ រួចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram