សម្តេច ហ៊ុន សែន ជម្រុញបើកយុទ្ធនាការចាក់វ៉ាក់សាំង Astra Zeneca រយពេល១៥ថ្ងៃនៅរាជធានីភ្នំពេញ…

រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃនេះបានជម្រុញឲ្យលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩សហការជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រភេទAstra Zenecaសម្រាប់មនុស្សមានវយ័ចាប់ពី60ឆ្នាំទ្បើង ហើយទីតាំងចាក់វ៉ាក់សាំងត្រូវរៀបចំនៅតាមខណ្ឌ័នីមួយៗដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ។


សម្តេចនាយករដ្ឋមន្ត្រីក៏បានថ្លែងឲ្យដឹងដែរថា៖ ប្រសិនបើមិនមានការប្រែប្រួលទេនោះ វ៉ាក់សាំងប្រភេទSinovacចំនួន១,៥ លានដូសនឹងមកដល់កម្ពុជានៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២១ខាងមុខនេះ។ទន្ទឹមនោះយើងក៏នៅសល់ជំនួយវ៉ាក់សាំងSinophamរបស់មិត្តចិនចំនួន៤០ម៉ឺនដូសទៀតដែលសម្តេចសង្ឃឹមថានឺងមកដល់នៅមុនបុណ្យចូលឆ្នាំខ្មែរផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram