អភិបាលស្រុកបាទី ចុះណែនាំម្ចាស់អាហារដ្ឋានទូទាំងស្រុក ឲ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល…

អាជ្ញាធរស្រុកបាទី នៅយប់ថ្ងៃទី ១៥ ខែមីនា បានចុះពិនិត្យ នឹងធ្វើការអប់រំណែនាំដល់ម្ចាស់ហាង អាហារដ្ឋាន ភោជនីយដ្ឋានទូទាំងស្រុកបាទី។
មន្ត្រីអាជ្ញាធរដឹកនាំដោយលោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាទី ដឹកនាំកម្លាំងអធិការដ្ឋាន កងរាជអាវុអាវុធ ការិយាល័យជំនាញពាក់ព័ន្ធ ដោយបានបន្ត ចុះត្រួតត្រួតពិនិត្យឈរជាប្រចាំ នៅចំណុចផ្លូវជាតិលេខ២ ព្រំប្រទល់ស្រុកបាទី និងស្រុកកណ្តាលស្ទឹង ចំពោះប្រជាពលរដ្ឋចំណូលក្នុងស្រុក និងជនបរទេស ដែលបានធ្វើដំណើរឆ្លងកាត់ ក្នុងភូមិសាស្ត្រស្រុកបាទី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram