បុរសម្នាក់តូចចិត្ត រឿងបែកបាក់គ្រួសារ ក៏សម្រេច បញ្ចប់ ជីវិត…

ភ្នំពេញ ÷ បុរសម្នាក់បានសម្រេចចិត្ត បញ្ចប់ ជីវិត ខ្លួនឯង ដោយ ចង ក ស ម្លា ប់ ខ្លួន នៅក្នុងបន្ទប់ជួលព្រោះតែតូចចិត្តនិងបែកបាក់ជាមួយគ្រួសារ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង។


ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងនៅវេលាម៉ោង ៧ និង២០នាទីយប់ ថ្ងៃចន្ទទី១៥ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។


សពជនរងគ្រោះ ឈ្មោះជូ ឃា អាយុ៣៥ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល នៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិអង្ក្រង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ប្រពន្ធឈ្មោះ ឃិន ឃន អាយុ ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅជិតវត្តសំបួរ ខណ្ឌដង្កោ ។


បើយោងតាមការរៀបរាប់ពីប្រពន្ធ ឈ្មោះ ឃិនឃនអាយុ៣៥ឆ្នាំបានឲ្យដឹងថា ខ្លួននិងប្តីបានរៀបការរស់នៅជាមួយគ្នាជាច្រើនឆ្នាំមកហើយបានកូន២នាក់ ដោយសារតែពួកគាត់រស់នៅមិនចុះសម្រុងនឹងគ្នាក៏បានសម្រេចចិត្តលែងលះបានរយៈពេល៤ឆ្នាំ។ ដោយឡែកពួកគាត់បានរស់នៅខុសគ្នាប្រពន្ធគាត់ទៅរស់នៅជិតកន្លែងធ្វើរោងចក្រម្តុំវត្តសំបួរនៅខណ្ឌដង្កោ ចំណែកឯជនរងគ្រោះត្រូវជាប្តីគាត់មករស់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើជាច្រើនខែមកហើយ ស្រាប់តែដល់ថ្ងៃកើតហេតុប្រជាពលរដ្ឋរស់នៅជិតខាងបន្ទប់ចេះតែឆ្ងល់ធំុក្លិនស្អុយមកពីណាហើយក៏បាននាំគ្នាអើតមើលបន្ទប់ជនរងគ្រោះស្រាប់តែឃើញជនរងគ្រោះចងកនៅនឹងបង្កាន់ដៃបន្ទប់. ស្លា. ប់. មិនដឹងពីពេលណានៅសល់តែម៉ូតូមួយគ្រឿង រួចក៏នាំគ្នារត់ទៅប្រាប់ម្ចាស់ផ្ទះឲ្យរាយការណ៍ទៅសមត្ថកិច្ចចុះមកកន្លែងកើតហេតុភ្លាមៗ។


ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចបានទំនាក់ទំនងទៅខាងជំនាញកោសល្យវិច្ច័យឲ្យចុះមកពិនិត្យទៅលើសពជនរងគ្រោះ។ ក្រោយពេលពិនិត្យរួចដោយបញ្ជាក់ពីខាងជំនាញកោសល្យវិច្ច័យគឺគាត់ .ស្លា .ប់ .ដោយសារតែ ចង ក ស ម្លា ប់ខ្លួនឯងមែន រួចបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram