អាជ្ញាធរ បិទភូមិវាលធំ ឃុំពាមឧកញ៉ាអុង ដែលមានផ្ទុះជំងឺកូវីដ១៩….

កណ្តាលៈ លោក ហេង សុផល អធិការនគរបាល ស្រុកល្វាឯម នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ នេះ បានដឹកនាំកម្លាំង ចុះបិទភូមិវាលធំ ឃុំពាមឧកញ៉ាអុង ជាបណ្តោះអាសន្ន ដែលមានផ្ទះចំនួន ៣០០ ខ្នង ក្នុងភូមិ មានផ្ទុះជំងឺកូវីដ ១៩ ។


តាមផេកផ្លូវការរបស់អធិការដ្ឋាន នគរបាលស្រុកល្វាឯម ចេញផ្សាយមុននេះ បន្តិច បានបញ្ជាក់ថាៈ កងកម្លាំងបានធ្វើការហ៊ុមព័ទ្ធផ្ទះ ទាំង ៣០០ ខ្នង មិនឲ្យចេញក្រៅ ដោយរង់ចាំគ្រូពេទ្យ ចុះយកសំណាក ទាំងអស់។


ត្រឹមតែ ១ថ្ងៃ ផ្ទុះជំងឺកូវីដ ក្រសួង បានរកឃើញករណី ៧ នាក់ ឆ្លងជំងឺកូវីដ ១៩ នៅភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram