អភិបាលខេត្តបាត់ដំបង អញ្ជើញសំណេះសំណាលជាមួយកម្លាំងឈរជើងនៅព្រំដែនកម្ពុជា ថៃ…

ខេត្តបាត់ដំបង ៖ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃសុក្រទី០៥ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់សប្បុរសជនចែកជូនដល់កងកម្លាំងចម្រុះ ដែលឈរជើងនៅព្រំដែនកម្ពុជា ថៃ ក្នុងដំណាក់កូវីដ ១៩ ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង នៅពិធីសំណេះសំណាលក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាព មេបញ្ជាការ បញ្ជាការរង នាយកទាហាន ពលទាហាន សប្បុរសជន និងអ្នកពាក់ព័ន្ធសំខាន់ៗមួយទៀត។


មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ងួន រតនៈ បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងៗកងកម្លាំងយើង ដែលបានអនុវត្តតួនាទីភារកិច្ចក្នុងចូលរួមទប់ស្កាត់ និងការគ្រប់គ្រងពលករក្នុងបរិបថជំងឺកូវីដ១៩នេះ។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្តបានបន្តអំពាវនាវដល់កងកម្លាំងត្រូវបន្តអនុវត្តតួនាទីភារកិច្ចរបស់ឱ្យកាន់តែល្អ និងម៉ើងម៉ាតបន្ថែមទៀត ក្នុងគ្រប់គ្រងពលករខ្មែរ ដែលវិលត្រឡប់ ពីប្រទេសថៃ ក្នុងឱកាសជិតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខឆាប់ៗនេះផងដែរ។


សូមជម្រាបថា អំណោយដែលចែកជូនដល់កងកម្លាំងនាពេលនោះរួមមាន ៖ ទឹកសុទ្ធ ត្រីខ ទឹកស៊ីអីវ ប្រេងឆា សំពត់តង់ សាប៊ូ អំពូសូឡា ពិលសូឡា អង្រឹងមុងប៉ារ៉ា តង់កៅស៊ូត្រីអ៊ី សាក់កាដូរ ធូកមូស និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram