ម្ចាស់ឃ្លាំងបង់រំលស់រថយន្តសេងសុភ័ក្រ ត្រូវសមត្ថកិច្ចចាប់ខ្លួនញាត់គុក…

ភ្នំពេញ លោក សេង សុភ័ក្រ ម្ចាស់ឃ្លាំងរថយន្តបង់រំលស់តាមបណ្ដោយផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទើបតែចេញពីពន្ធនាគារថ្មីៗ ត្រូវសមត្ថកិច្ចចាប់ខ្លួនសាជាថ្មីម្តងទៀត តាមដីការបស់តុលាការ ករណីឆបោកទិញលក់រថយន្តចំនួន២គ្រឿង ក្នុងតម្លៃជាង៣ម៉ឺនដុល្លារ។ ម្ចាស់ឃ្លាំងរថយន្តបង់រំលស់រូបនោះ ធ្លាប់ជាប់ពន្ធនាគារអស់មួយរយៈ១ឆ្នាំ ពីបទឆបោកទិញលក់រថយន្តបង់រំលស់ ឲ្យទៅអតិថិជនជាច្រើននាក់។


ការឃាត់ខ្លួនលោកសេង សុភ័ក្រ យោងតាមពាក្យបណ្តឹងរបស់បុរសម្នាក់មានឈ្មោះក្រើន គ្រឿន អាយុ៤១ឆ្នាំ ទីលំបច្ចុប្បន្ន ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ដែលបានប្ដឹងទៅតុលាការ ពាក់ពន្ធ័ករណីឆបោកប្រព្រឹត្តនៅចំណុចផ្ទះលេខ 627ផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ កាលពីវេលាថ្ងៃទី ៥ ខែធ្នូឆ្នាំ២០១៨ ។ កាលឃាត់ខ្លួនសារជាថ្មីនេះប្រព្រឹត្តនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ ទីតាំងស្ថិតនៅក្នុង ខេត្តសៀមរាបខណៈពេលដែលលោកសេងសុភ័ក្រ បានគេចវេសពីដីកាកោះហៅរបស់តុលាការក្រុងភ្នំពេញ ទៅសម្ងំលាក់ខ្លួននៅខេត្តសៀមរាប ហើយមានការគេចវេសបន្ថែមទៀត ពីការអនុវត្តសាលក្រមតុលាការសំណុំរឿងចាស់សំណងជូនប្រជាពលរដ្ឋជាច្រើននាក់។


លោក ក្រើន គ្រឿន ដែលជាម្ចាស់សំណុំរឿងដើមបណ្តឹង បានរៀបរាប់ថា កន្លងគាត់បានមកទិញបង់រំលស់ រថយន្ត២គ្រឿងម៉ាក lexus rx 300 និងរថយន្តម៉ាកធុនត្រា នៅហាងទិញនិងបង់រំលោះសេរីសុភ័ក្រក្នុងតម្លៃសរុបទាំងពីរគ្រឿង៣៨៥០០ដុល្លារ ក្នុងនោះបងប្រុសបានបង់ដំបូងទាំងពីគ្រឿងទៅឲ្យលោកសេងសុភ័ក្រតម្លៃសរុប២២០០០ដុល្លារ ក្រោយមកក៏បានយករថយន្តចេញពីកាហ្គាស់ លោកសេង សុភ័ក្រដើម្បីទៅប្រកបមុខរបររកស៊ីហើយក៏បានបង់ ប្រចាំខែចំនួន៣ខែបន្ថែមទៀតឲ្យលោកសេកសុភ័ក្រ១០០០ដុល្លារ ក្រោយមកក៏មានបុគ្គលម្នាក់មាន ឈ្មោះ អ៊ឹង ពៅ បានអះអាងថា រថយន្តដែលឈ្មោះក្រើន គ្រឿន ថាជារថយន្តរបស់គាត់ ហើយក៏បានដករថយន្តពី ឈ្មោះក្រើន គ្រឿនពេលនោះ ឈ្មោះក្រើន គ្រឿន ផ្ទុះរឿងដឹងថារថយន្តដែលគាត់ទិញត្រូវបានលោកសេង សុភ័ក្រឆបោក
ក្រោយមកឈ្មោះក្រើន គ្រឿន ក៏បានមកតុលាការក្រុង ដើម្បីដាក់ពាក្យបណ្ដឹងទៅលោកសេង សុភ័ក្រដើម្បីឲ្យចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram