បុរសម្នាក់បើករថយន្តស៊េរីទំនើប បុករបាំងថ្មពុះចែកទ្រូងផ្លូវ…

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកផច បោះពួយក្នុងល្បឿងយ៉ាងលឿន បានរេចង្កូតទៅបុករបាំងថ្មពុះចែទ្រូងពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។


ហេតុការការណ៍ភ្ញាក់ផ្អើលនេះដែរកើឡើងនៅវេលាម៉ោង ៣និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃពុធ១០ ខែកុម្ភៈឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់ និងនារីពីរនាក់ទៀតជាអ្នករួមដំណើរជាមួយបានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ផច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BA-1911 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងល្បឿនយ៉ាងលឿនទិសដៅ ពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើត្រង់និងផ្លូវបំបែកចូលផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងចំណែកឯរថយន្តវិញ រងការខូចខាតយ៉ាងដំណំ ។


តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញក្រុង ចុះមកវាស់វែងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram