បុរសម្នាក់ជិះម៉ូតូលឿនពេក ជ្រុលទៅបុករបាំងថ្ម…

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនពេកខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពេញទំហឹងបណ្តាលឲ្យដួលអូសម៉ូតូទៅមុខជាច្រើនម៉ែត្រ បោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាម។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅវេលាម៉ោង២ និង ៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី៩ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


សពមានឈ្មោះចេស្ដា ភេទប្រុសអាយុ ២០ឆ្នាំជាង មានស្រុកកំណើតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


ប្រភពព័ត៌មានពីមិត្តភក្តិជនរងគ្រោះនៅកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះបានជិះមូតូមួយគ្រឿងម៉ាកហុងដាទ្រីមសង់ សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1-HS 6632 ធ្វើដំណើរតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុមិនប្រយ័ត្នស្រាប់តែរេចង្កូតជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យដួលម៉ូតូអូសទៅមុខជាច្រើនម៉ែត្រ បោកក្បាលនឹងថ្នល់ស្លាប់យ៉ាងអាណោចអាធ័ម។


ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌដូនពេញ ចុះមកដល់ធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុកនិងធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram