ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ស្លាប់យ៉ាងរន្ធត់ ពេលទៅលេងទឹកនៅរមណីយ៍ដ្ឋានថ្មរូង

ខេត្តព្រះសីហនុ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលទៅលេងទឹក នៅរមណីយ៍ដ្ឋានថ្មរូង។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

បើតាមប្រភពព័ត៌មានពេលដែលក្មេងប្រុសរងគ្រោះ កំពុងលេងទឹក ក៏បានផុងជើងខាងស្តាំ​ចូលក្នុងទុយោបង្ហូរទឹកដែលគេដាក់​នៅកន្លែងល្បាក់ថ្ម ហើយជាប់ដកមិនចេញ ។ ភ្លាមៗដើម្បីសង្គ្រោះ ពលរដ្ឋក៏វាយបំបែកទុយោនោះ​ ហើយព្យាយាមដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យដែរ ប៉ុន្តែដោយអាការៈរបួសជើងធ្ងន់ធ្ងរពេក ក្មេងរងគ្រោះក៏បានស្លាប់​តាមផ្លូវ។​

ក្នុងនោះ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះរូបនេះ មានឈ្មោះ ស៊ីម ឡុងជឺ ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បច្ចុប្បន្នរស់នៅជាមួយជីដូនពិការ ក្រោយឪពុកម្តាយក្មេងរងគ្រោះលែងលះគ្នា ក្នុងនោះឪពុកឈ្មោះ ស៊ីម វុធ អាយុ ៣៨ឆ្នាំ ម្តាយឈ្មោះ គីវ ដារុង អាយុ ៣៣ឆ្នាំ ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុទៅលើសាកសព និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram