ឥណ្ឌា សម្រេចផ្តល់ការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ចំនួន ១សែនដូសដល់រាជរដ្ឋាភិបាលកម្ពុជា…

ភ្នំពេញ៖ រដ្ឋាភិបាលឥណ្ឌា បានសម្រេចផ្តល់ការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ១សែន ដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នេះបើតាមការប្រកាសរបស់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា នៅព្រលប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។


សេចក្តីប្រកាសរបស់ស្ថានទូតឥណ្ឌា បានជូនដំណឹងថា រដ្ឋាភិបាលឥណ្ឌាបានសម្រេច ផ្តល់ការផ្គត់ផ្គងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួនមួយសែនដូស (១០០,០០០) ដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងស្ថានភាពបន្ទាន់។ ការផ្តល់ការផ្គត់ផ្គងនេះ គឺជាការឆ្លើយតបចំពោះសំណើរបស់នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន ទៅកាន់លោកនាយករដ្ឋមន្រ្តី ណារិន្ត្រា ម៉ូឌី សម្រាប់ផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវិដ១៩។


ស្ថានទូតឥណ្ឌា ក៏បានឱ្យដឹងទៀតថា ការផ្គត់ផ្គង់ត្រូវ បានធ្វើឡើង តាមរយៈវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា ទោះបីជាមានការប្រកួតប្រជែងនិងសំណើជាច្រើនពីប្រទេសដៃគូ និងការប្តេជ្ញាចិត្តរបស់ឥណ្ឌា ចំពោះប្រជាជនខ្លួនក្នុងស្រុកក៏ដោយ។ ការសំរេចចិត្តនេះគឺជាសក្ខីភាពបញ្ជាក់ពីទឹកចិត្ត របស់ឥណ្ឌាចំពោះប្រទេសកម្ពុជាដែលជាដៃគូសំខាន់ និង ជាការយកចិត្តទុកដាក់ចំពោះ សុខភាពនិងសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា។
គួររម្លឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបជាមួយ លោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពាជំងឺកូវីដ១៩ ពីប្រទេសឥណ្ឌា។


សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរប្រទេសឥណ្ឌា ដែលផលិតបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ៕

ក៏បានកោតសរសើរប្រទេសឥណ្ឌា ដែលផលិតបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram