ឆាបឆេះសំរាមនិងកម្ទេចឈើក្រោមផ្ទះ…

ភ្នំពេញ ៖ មានអគ្គីគិភ័យមួយបានឆាបឆេះគំនរសំរាម និងគំនរឡើនៅក្រោមផ្ទះដែលបង្កឲ្យមានផ្សែងហុយឡើងខ្មួលខ្មាញ់ពាសពេញផ្លូវនិងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាង ព្រមទាំងសមត្ថកិច្ចមូលដ្ឋានរាយការណ៍ទៅរថយន្តពន្លត់អគ្គីភ័យចុះមកធ្វើអន្តរាគម៍បាញ់ពន្លត់ទាន់ពេល ។


ហេតុការណ៍អគ្គីភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង០០នាទីយប់ថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ៣៧១ ក្រុមទី១ ភូមិក្បាលទំនប់២ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


ម្ចាស់ផ្ទះ ឈ្មោះ សុខ ហ៊ុយ ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១៨៧ ផ្លូវ៣៧១ ក្រុមទី១ ភូមិក្បាលទំនប់២ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ ទីតាំងផ្ទះខាងលើយីហោ BT គ្រឿងសង្ហារិម មានផ្ទុក គំនរសំរាម និងកម្ទេចឈើជាច្រើននៅខាងក្រោមផ្ទះ។ នៅមុនពេលកើតហេតុគេបានឃើញផ្សែងហុយខ្មួលខ្មាញ់ ចេញពី បរិវេណក្រោមផ្ទះ ដោយពុំដឹងមូលហេតុ ហើយភ្លាមៗនោះស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះឡើង និងផ្សែងហុយខ្មួលខ្មាញ់ ។ ក្នុងអំឡុងពេលនោះប្រជាពលរដ្ឋដែលរស់នៅក្បែរក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ទាំងមន្ត្រីជំនាញបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ឲ្យចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗផងដែរ ។


ក្នុងប្រតិបត្តិការបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះខាងលើនេះ គឺមិនមានអ្នកណាម្នាក់រងរបួសនោះទេ ដោយអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ ជាច្រើននាក់ បានសហការជាសមត្ថកិច្ចជំនាញបង្ការពន្លត់អ គ្គី ភ័យ ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃញាប់ជើងអស់ពីកម្លាំងកាយចិត្ត ក្នុងនោះដែរ សមត្ថកិច្ចក៏ដូចជាក្រុមបង្ការនិងពន្លត់អគ្គីភ័យ បានប្រើប្រាស់ឡានទឹកអស់ ចំនួន ២ឡាន ហើយក៏បានរលត់ជាស្ថាពរវិញនៅវេលាម៉ោង ១១និង៥០នាទីថ្ងៃដដែលនេះផងដែរ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram