ក្រុមសម្អាតគ្រាប់មិនទាន់ផ្ទុះបានប្រទះឃើញឆ្អឹងទាហានក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេនៅកំពង់ចាមក្រោយពីរកឃើញស្លាកឈ្មោះនឹងគ្រាប់ប្រមាណ៧តោន …
កំពង់ចាមៈ នៅថ្ងៃទី២៩ខែមករាឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ទោម៉ីសុភាមេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងរក្សាសន្តិសុខបោសសម្អាតមីននិងកាកសំណល់សង្គ្រាមបានមានប្រសាសន៍ប្រាប់ថាឥឡូវយើងបានរកឃើញឆ្អឹងជើងភ្លៅម្ខាង របស់ទាហានដែលបានស្លាប់ក្នុងនាវានោះកាំភ្លើងម៉ាកអាកាចាស់ចំនួនមួយដើមនិងគ្រាប់កាំភ្លើងជាច្រើនធុនប្រមាណប្រាំពីរតោន ។

ក្រុម បាសសម្អាតគ្រាប់មិនទាន់ផ្ទុះនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងរក្សាបោសសម្អាតមីននិងកាកសំណល់សង្គ្រាម(NPMEC) បានប្រទះឃើញ ឆ្អឹងភ្លៅជើងម្ខាងរបស់ទាហានក្នុងនាវាចម្បាំ ដែលបានលិចនៅក្នុងទន្លេមេគង្គទឹកដីខេត្តកំពង់ចាមក្រោយពីបានរកឃើញផ្លាកឈ្មោះរបស់ ទាហានម្នាក់នាសប្តាហ៍កន្លងទៅ។ប៉ុន្តែខាងមន្ត្រីជំនាញនៅមិនទាន់មានការសន្និដ្ឋានបែបណានោះទេរង់ចាំការរុករកឆ្អឹងជាធាតុរបស់ទាហាន បន្តទៀតខណៈដែលការប្រមូលបានគ្រាប់កាំភ្លើងជាច្រើនធុនបានប្រមាណប្រាំពីរតោនពោលគឺប្រហែល២០ភាគរយនៃនាវាចម្បាំខ្នាតធំ ។ ចំណែកនាវាចម្បាំងខ្នាតតូចមួយទៀតនោះត្រូវបានគេពុះកាត់យកគ្រោងឆ្អឹងរបស់នាវាទៅបាត់បន្សល់ទុកតែគ្រាបកាំភ្លើងប៉ុណ្ណោះ ។

លោកមេបញ្ជាការ NPMEC ( អិនភីអេមអ៊ីស៊ី ) បានមានប្រសាសន៍ថាប៉ុន្តែជុំការប្រទះឃើញឆ្អឹងភ្លៅជើងម្ខាងនេះយើងនៅពុំអាចសន្និដ្ឋាន បែបណានៅឡើយទេគឺកំពុងរុករកភស្តុតាងនៃធាតុផ្សំសិន ។ រីឯលទ្ធផលសម្រាប់ការស្រង់គ្រាប់កាំភ្លើងបានសរុបប្រហែលប្រាំពីរតោននេះ គឺស្មើប្រមាណ២០ ភាគរយនៃគ្រាប់ស្ថិតនៅខាងក្នុងនាវានោះពោលគឺយើងកំពុងស្រង់ចេញគ្រាប់ពីឃ្លុបទី១មិនទាន់ឆ្លងចូលឃ្លុបទី២និងទី៣ នៅឡើយ ទេ ។

ប្រតិបត្តិការ នេះយើងបានចាប់ផ្តើមចុះសិក្សាក្នុងរង្វង់ផ្ទៃទឹកទន្លេមេគង្គទន្ទឹមនឹងភូមិសាស្ត្រស្រុកស្រីសន្ធរនិងស្រុកកងមាសខេត្តកំពង់ចាម កាលពីខែតុលាឆ្នាំ ២០២០ បន្ទាប់មកចុះដល់ក្នុងនាវានៅដើមខែមករាឆ្នាំ ២០២១ ។

គួររំលឹកថាការដែលខាងNPMEC រកឃើញនាវាចម្បាំងដែលលិចចន្លោះឆ្នាំ១៩៧០-៧៥ នេះនៅពេលសាឡង់បូមខ្សាច់បានបូមជាប់ដោយ គ្រាប់កាំភ្លើងក្នុងទុយោក៏មានការភ្ញាក់ផ្អើលនាំឱ្យខាងជំនាញចុះសិក្សាស្រាវជ្រាវនៅឆ្នាំ ២០២០ ។ ដោយកាលពីសប្តាហ៍កន្លងទៅបាន ប្រទះឃើញផ្លាកឈ្មោះទាហានម្នាក់សរសេរជាភាសាបារាំងមួកដែកមួយកាំបិតធ្វើសឹកសង្គ្រាមចំនួនមួយនិងគ្រាប់ជាច្រើនធុនសរុបចំនួន ប្រាំមួយ តោន ៕
