នារីខ្មែរម្នាក់ចាញ់បោកមេខ្យល់ប្តីជនជាតិចិនបង្ខាំងក្នុងផ្ទះត្រូវជួយសង្គ្រោះនាំមកដល់កម្ពុជាហើយ…
ភ្នំពេញ ៖ ស្រីខ្មែរម្នាក់ដែលបានរៀបការប្តីជនជាតិចិនហើយត្រូវបានគេបង្ខាំងបិទសិទ្ធិសេរីភាពក្នុងការរស់នៅឯប្រទេសចិននោះត្រូវបាន អាជ្ញាធកម្ពុជាសហការជាមួយស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរចិនអន្តរាគមន៍ជួយសង្គ្រោះ…រាជធានីភ្នំពេញ ៖ ស្រីខ្មែម្នាក់ដែលបានរៀបការប្តីជនជាតិចិនហើយត្រូវបានគេបង្ខាំងបិទសិទ្ធិសេរីភាពក្នុងការរស់នៅឯប្រទេសចិននោះត្រូវ បានអាជ្ញាធកម្ពុជាសហការជាមួយស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរចិនអន្តរាគមន៍ជួយសង្គ្រោះនិងបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ។ឧត្តមសេនីយ៍ឯកជីវផល្លីប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី២៨ខែមករាឆ្នាំ ២០២១ថាស្ត្រីជនជាតិខ្មែរម្នាក់ដែលបានសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថានាងត្រូវបានមេខ្យល់ឆបោកឲ្យទៅ រៀបការជាមួយប្ដីជនជាតិចិនហើយត្រូវបានគេបង្ខាំងបិទសេរីភាពក្នុងការរស់នៅនិងបានទទូចស្នើសុំឲ្យអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍នាំមក ប្រទេសកម្ពុជានោះត្រូវបានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយប៉ុន្តែរូបនាងកំពុងតែអនុវត្តវិធានចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅមណ្ឌល់ចត្តាឡីស័ករាជធានីភ្នំពេញុ ។សូមរម្លឹកថាកាលពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ ២០២០ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជនបានទទួលព័ត៌មានពីក្រុមការងារប្រតិកម្មរហ័សរបស់អគ្គស្នងការដ្ឋាននគរបាលជាតិពាក់ព័ន្ធនឹងការចុះផ្សាយលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់គណនីមួយដោយបានសរសេរខ្លឹមសារបង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមថាពុំមានសេរីភាពក្នុងការរស់នៅបន្ទាប់ពីចាញ់បោកមេខ្យល់រៀបការប្ដីជនជាតិចិននិងទទួចសំណូមពរឲ្យអាជ្ញាធរកម្ពុជាអន្តរាគមន៍ជួយសង្គ្រោះត្រឡប់មករស់នៅប្រទេស កម្ពុជាវិញ ។ ក្នុងខ្លឹមសារសំណេរបញ្ជាក់ថានារីរងគ្រោះមានឈ្មោះ ធួកសុភីអាយុ ២០ ឆ្នាំនៅភូមិឃ្សឹបក្រៅឃុំឃ្សឹបក្រៅស្រុកស្នួលខេត្តក្រចេះ ។

អនុវត្តតាមផែនការងារជំនាញទើបនៅថ្ងៃទី១០ ខែតុលាឆ្នាំ ២០២០ កម្លាំងជំនាញរបស់នាយកដ្ឋានបានសហការជាមួយស្នងការដ្ឋាន នគរបាលខេត្តក្រចេះធ្វើការស្រាវជ្រាវស្វែងរកឃើញសាច់ញាតិនិងសាកសួរព័ត៌មានលម្អិតដើម្បីធ្វើការស្រាវជ្រាវនិងកំណត់អត្តសញ្ញាណមេខ្យល់ព្រមទាំងបានស្របសម្រួលឲ្យម្ដាយនារីរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃនិងក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ ។

មួយផ្នែកទៀតនាយកដ្ឋានបានសហការជាមួយក្រុមលេខាធិការដ្ឋានមេគង្គឡានឆាងក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិស្ថាប័នពាក់ព័ន្ធដើម្បីស្វែងរកតម្រុយនិងទីកន្លែងស្នាក់នៅរបស់ជនរងគ្រោះខាងលើដើម្បីមានមូលដ្ឋានពិតប្រាកដក្នុងការអនុវត្តនីតិវិធី អន្តរាគមន៍សង្គ្រោះ។នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២០ មន្ត្រីជំនាញរបស់នាយកដ្ឋានបានបញ្ជូនព័ត៌មានបន្ថែមទៀតរួមមានគណនីហ្វេសប៊ុក ដែលមានអាសយដ្ឋានអត្តសញ្ញាណបណ្ណប្ដីជនជាតិចិនឲ្យទៅក្រុមការងារលេខាធិការដ្ឋានមេគង្គឡានឆាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដើម្បីមានមូលដ្ឋានក្នុងការស្រាវជ្រាវសង្គ្រោះទើបនៅរសៀលថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ នេះក្រសួងការបរទេសនិង សហប្រតិបត្ដិការអន្តរជាតិបានឆ្លើយតបថាបានរកឃើញនារីរងគ្រោះនៅខេត្តហឺណាននៃសាធារណរដ្ឋប្រជាមានិតចិននិងបានជួយសង្គ្រោះ ព្រមទាំងបានបញ្ជូនទៅកាន់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងប៉េកាំងដើម្បីអនុវត្តន៍នីតិវិធីបន្ត ។

ឧត្តមសេនីយ៍ឯកជីវផល្លីសូមឲ្យ ក្រុមគ្រួសារនារីរងគ្រោះមេត្តាយោគយល់អធ្យាស្រ័យចំពោះភាពយឺតយ៉ាវនៃការធ្វើបត្យាប័នបញ្ជូននារីរងគ្រោះមកកម្ពុជាវិញហើយភាពយឺត យ៉ាវនេះបណ្តាលមកពីអាជ្ញាធរកម្ពុជាត្រូវពេលវេលាស្វែងរកអង្គការសម្ព័ន្ធចាប់ដៃដើម្បីជួយគាំទ្ររាប់រងលើការចំណាយផ្សេងៗ ( ស្នាក់នៅ អាហាហូបចុកនិងថ្លៃសំបុត្រយន្តហោះជាដើម ) រួមជាមួយនឹងការអនុវត្តវិធានចត្តាឡីស័កនៅប្រទេសទាំងពីរចិនផង ។ បន្ទាប់ពីបញ្ចប់ការ អនុវត្តវិធានចត្តាឡីស័កសមត្ថកិច្ចនឹងអញ្ជើញជនរងគ្រោះមកសួរនាំស្វែងរកព័ត៌មានបន្ថែមដើម្បីឈាងដល់អនុវត្តជំនាញធ្វើការស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យដែលជាមេខ្យល់ចាត់ការតាមច្បាប់ ។

ឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជនក៏បានបញ្ជាក់ដែរថាក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិនិងក្នុងនាមនាយកដ្ឋានជំនាញសូមថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់អាជ្ញាធរចិននិងស្ថាប័នពាក់ព័ន្ធបានរួមចំណែកលើការងារនេះពិសេសសូមអរគុណចំពោះសាធារណជន អ្នកសារព័ត៌មានបណ្ដាញទំនាក់ទំនងសង្គដែលតែងតែចូលរួមចំណែកក្នុងកិច្ចការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាព សង្គមនិងក៏ដូចជាការចូលរួមចំណែកស្វែងរកយុត្តិធម៌សង្គមខ្មែរ ៕

