ទណ្ឌិតចំនួន៦៤នាក់ស្រី៧នាក់ត្រូវបានស្នើសុំលើកលែងទោសនិងបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនិងបុណ្យវិសាខបូជា!…
(#បន្ទាយមានជ័យ) ៖ ទណ្ឌិតចំនួន៦៤នាក់ស្រី៧នាក់ត្រូវប្រជុំពិភាក្សាស្នើសុំលើកលែងទោសនិងបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ និងបុណ្យវិសាខបូជាដែលត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យមានប្រសាសន័ថា៖កិច្ចប្រជុំពិភាក្សាគណៈអភិបាលខេត្តដើម្បីស្នើសុំលើកលែងទោសនិងបន្ធូរបន្ថយទោសទណ្ឌិតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីយ៍ខ្មែរដែលប្រព្រឹត្តទៅនៅថ្ងៃទីពុធ.ព្រហស្បតិ៍.សុក្រត្រូវ(ថ្ងៃ០៣.០៤.០៥កើត)ខែពិសាខ ឆ្នាំឆ្លូវព.ស.២៥៦៤ត្រូវថ្ងៃទី១៤.១៥.១៦ខែមេសាឆ្នាំ២០២១ ដែលមានទណ្ឌិតចំនួន៣០នាក់ស្រី០២នាក់ ក្នុងនោះមានទណ្ឌិតស្នើសុំលើកលែងទោសចំនួន០៧នាក់ស្រី១នាក់ ទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស៩ខែមានចំនួន១នាក់ ទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស៦ខែមានចំនួន២២នាក់ស្រី១នាក់។

លោកបានបញ្ជាក់ថា៖ទណ្ឌិតស្នើសុំលើកលែងទោសនិងបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យវិសាខបូជាដែលប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ១៥កើត ខែពិសាខឆ្នាំឆ្លូវ ព.ស.២៥៦៤ត្រូវថ្ងៃទី២៦ខែមេសាឆ្នាំ២០២១ដែលមានទណ្ឌិតចំនួន៣៤នាក់ស្រី០៥នាក់ ក្នុងនោះមានទណ្ឌិតស្នើសុំលើកលែងទោសចំនួន១៣នាក់ស្រី៣នាក់ ទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស១២ខែមានចំនួន១នាក់ ទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស៦ខែមានចំនួន២០នាក់ស្រី២នាក់។

លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖កិច្ចប្រជុំស្នើសុំលើកលែងទោសនិងបន្ធូរបន្ថយទោសដល់ទណ្ឌិតជាប់មណ្ឌលកែប្រែរឺពន្ធនាគារខេត្តបន្ទាយមានជ័យ ដែលត្រូវពិភាក្សាមានចំនួនទណ្ឌិតចំនួន៦៤នាក់ស្រី៧នាក់ដែលត្រូវស្នើសុំលើកលែងទោសនិងបន្ធូរបន្ថយទោសទណ្ឌិតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីយ៍ខ្មែរនិងស្នើសុំលើកលែងទោសនិងបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យវិសាខបូជាត្រូវបានមន្ត្រីពន្ធនាគារខេត្តត្រូវពិនិត្យអោយបានល្អហើយជ្រើសរើសទណ្ឌិតណាដែលកែខ្លួនជាមនុស្សល្អ៕
