ឯកឧត្តម ស៊ូម សារឿន ប្រធាន សហព័ន្ធវ៉ូវីណាមកម្ពុជា អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្តុះបណ្តាល ចៅក្រម អាជ្ញាកណ្តាល កំរិត «ក» កីឡាវ៉ូវីណាមប្រចាំឆ្នាំ២០២០ ចាប់ពីថ្ងៃទី២១ ដល់២៦ ខែមករា ឆ្នាំ២០២១ …
ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពី លោក ម៉ិល កាដូ តំណាងឯកឧត្តម អគ្គនាយកកីឡា នៃក្រសួងអប់រំ យុវជន និង កីឡា ព្រមទាំង ថ្នាក់ដឹកនាំ សហព័ន្ធវ៉ូវីណាមកម្ពុជា សិក្ខាកាម និង យុវជនរាជសីហ៍ ជាច្រើនរូប នៅសាលប្រជុំជាន់ទី៣ អាគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ពហុកីឡដ្ឋានអូឡាំពិក នាវេលាម៉ោង ១.៣០នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

ឯកឧត្តម ស៊ូម សារឿន ថ្លែងការកោតសរសើ គ្រូបណ្តុះបណ្តាល និង សិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែង បង្រៀន និង រៀនសូត្រ រហូតបញ្ចប់វគ្គដោយជោគជ័យ នាពេលនេះ។

ឯកឧត្តមបញ្ជាក់បន្ថែមថា ទោះស្ថិតក្នុងការប្រឈមបញ្ហាសុខភាពសាធារណៈដោយសារ ជំងឺកូវីដ១៩ ប៉ុន្តែសហព័ន្ធ នៅតែខិតខំជន្មះឧបសគ្គ បើកវគ្គបណ្តុះបណ្តាលប្រកបដោយជោគជ័យ ដោយគោរពតាមការណែនាំរបស់ ក្រសួងអប់រំ និង ក្រសួងសុខាភិបាល។

ឯកឧត្តមប្រធានបេ្តជ្ញាបន្តបើកវគ្គបណ្តុះបណ្តាលបន្ថែមទៀតក្នុងឆ្នាំ២០២១នេះ។

ឯកឧត្តមប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងអប់រំ យុវជន និង កីឡា ដែលបានជួយឧត្តមគាំទ្រ ទាំងស្មារតី និង សម្ភារ ថវិកា។ ទន្ទឹមនោះ ឯកឧត្តមប្រធានសូមថ្លែងអំណរគុណ ក្រុមការងារសហព័ន្ធដែលបានរៀបចំវគ្កបណ្តុះបណ្តាលប្រកបដោយជោគជ័យ។

ទីបញ្ចប់ ឯកឧត្តមគណៈអធិបតីបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងថតរូបអនុស្សារីយ៍ជាមួយសិក្ខាកាម និងយុវជនរាជសីហ៍ផងដែរ។


