ឃាត់ខ្លួន ២នាក់ ករណី រក្សាទុកជួញដូរ និងប្រើប្រាស់សារធាតុ នៅស្វាយរៀង
ស្វាយរៀង៖ថ្ងៃទី 26 March 2020 ជំនាញ នៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យ០២នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។កម្លាំងបង្ក្រាបបាននៅវេលាម៉ោង ០៤និង០០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់របស់ លោក សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលដោយលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ជនសង្ស័យចំនួន ០២នាក់រួមមាន ៖១/ឈ្មោះ ឡេ យ៉ាំងឡា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងអ៊ុតសក់ និង កាត់សក់ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។២/ឈ្មោះ វៀង យ៉ាំងហ៊ាង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងកាត់សក់ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។រហូតដល់ម៉ោង ៣និង៣០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការអនុញ្ញាតពីលោក ខាំ សុផារី ព្រះរាជអាជអាជ្ញាអមសាលាដំបូងខេត្ត បានអនុញ្ញាតឲ្យមន្រ្តីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ ធ្វើការឆែកឆេរបន្ទប់ជួលលេខ១A ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានរកឃើញ
វត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់, ទូរសព្ទដៃចំនួន០៣គ្រឿង, ប្រាក់ដុងចំនួន ៤,០០០,០០០ ដុង, ប្រាក់ដុល្លារចំនួន ១០ដុល្លារ, បង្កាន់ដៃទទួលស្គាល់ជាជនបរទេសអន្តោប្រវេសចំនួន ០១សន្លឹក និងសម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន ។ ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕


