ផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែដាក់អោយដំណើរការ…

ដោយយោងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ វេលាម៉ោង ៨:០០ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានចាប់ផ្តើមដាក់អោយដំណើរការជាបណ្តោះអាសន្ននូវផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែ នៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលរួមមាន៖


១- ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅមហាវិថីចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជម្រៅ ៣.៧ម៉ែត្រធៀបនឹងកម្ពស់នីវ៉ូមហាវិថី ចោមចៅ។


២- ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជម្រៅ ១.៨៦ម៉ែត្រ ធៀបនឹងកម្ពស់នីវ៉ូផ្លូវជាតិលេខ ៣។

ប្រភព : រដ្ឋបាលរាជធានីភ្នំពេញ

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram