អួលបាយពេកដើរទៅរកទឹកហូប ស្រាប់តែជំពប់ជើងដួលបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មបំផុត!

បាត់ដំបង៖ ពិតជាអាណោចអាធ័មណាស់លោកយាយក្រីក្រដ៏កម្សត់ម្នាក់អួលបាយពេក ដើរទៅរកទឹកហូប ស្រាប់តែជំពប់ជើងដួលបោកក្បាលនឹងជញ្ជាំងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។


បើយោងតាមការបញ្ជាក់ពីក្រុមគ្រួសារបស់សពបានឲ្យដឹងថា សពស្ត្រីវ័យចំណាស់ឈ្មោះ សៅ សឿន ភេទស្រី អាយុ៧៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ គាត់បានតែកំពុងអង្គុយហូបបាយ ក៏អួលបាយ ហើយគាត់ក៏ដើរទៅរកទឹកហូបឲ្យបាត់អួលបាយ ប៉ុន្តែជាអកុសលក៏ដើរជំពប់ជើងដួលបោកក្បាលនឹងជញ្ជាំងបណ្តាលស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងតែម្ដង។
បច្ចុប្បន្នសពលោកយាយត្រូវបានអ្នកភូមិនិងសាច់ញាតិតម្កល់ទុកក្នុងគេហដ្ឋានរបស់គាត់ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram