ធ្លាយទុយោបូមបែនរថយន្តដឹកខ្សាច់ចំបុរសម្នាក់ធ្លាយពោះវៀនស្លាប់មួយរំពេច…
ខេត្តសៀមរាប: បុរសជាអ្នកបើកបររថយន្តដឹកខ្សាច់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីបើករថយន្តដឹកខ្សាច់មកចាក់នៅការដ្ឋានព្រលានយន្តហោះថ្មី ហើយបែនចាក់ខ្សាច់ លុះទំលាក់បែនមកវិញមិនធ្លាក់ ក៍ចុចុះទៅដោះទុយោ ហើយធ្លាយចុងទុយយោចំ ពោះ ធ្លាយពោះវៀន បណ្តាលអោយស្លាប់ភ្លាមៗមួយរំពេច។

គ្រោះថ្នាក់ខាងលើនេះ កើតឡើងនៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចការដ្ឋានចិនធ្វើព្រលានយន្តហោះថ្មី ក្នុងភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។សមត្ថកិច្ចនគរបាលស្រុកសូទ្រនិគម បាននិយាយថា ជនរងគ្រោះមានឈ្មោះផាត សោភា អាយុ២៥ឆ្នាំ រស់នៅភូមិទួលព្រិច ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

តាមការពិនិត្យ ពីមន្ត្រីជំនាញប៉ូលីស ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសទេ។ សពជនរងគ្រោះបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
