លោក សឺន ជុំសុធន តំណាង ឯកឧត្តម ស៊ូម សារឿន ដឹកនាំសមាជិកចុះសួរសុខទុក្ខ និងចែកអំណោយជូនលោកយាយចាស់ជរា ដែលពិការជើងទាំងពីរ…
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លោក សឺន ជំសុធន អនុប្រធានផ្នែកចលនាអប់រំនិងផ្សព្វផ្សាយ តំណាង ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានដឹកនាំសមាជិកសមាគមរាជសីហ៍ និងយុវជននៃសមាគមរាជសីហ៍សាខារាជធានី ដោយមានលោក ហុង សាមីត និងលោក ឈឹម វិច្ជ:រមុន្នី លោក យីវ លី លោក សៀង ផារិន ចុះចែកអំណោយដល់លោកយាយចាស់ជរាក្រីក្រ និងពិការជើងទាំងពីរអស់រយ:ពេល៤ឆ្មាំ ដែលមានឈ្មោះ ទូច ឈន អាយុ៨៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែន រាជធានីភ្នំពេញ។

ពិធីនេះមានការចូលពីចៅសង្កាត់រងក្រាំងធ្នង់ និងមេរងប៉ុស្តិ៍ មេភូមិវិមានទ្រង់ ប្រជាការពារភូមិ ហើយនិងពលចូលរួមជាងជិតនាក់ផងដែរ។

សូមបញ្ជាក់ជូនថា អំណោយដែលចែកជូនរួមមាន: អង្ករ ២០គីឡូ ១.ទឹកសុីអុីវ ២.០១យួ ៣. ទឹកត្រី ០១យួរ ៤. ត្រីខ០១ឡូរ ៥.មីខ្លារឃ្មុំ០២កេះ ៦. ភួយ ០២ ៧. ខៅអាវ ០១កំប្លេរ ៨. ទឹកក្រូចឡាក់សុី ០១កេះ ៩. ទឹកសុទ្ឋ០១កេះ
ជែលលាងដៃ ០២ដបធំ ០៥ដបតូច
និង១០ថវិការ ១០មុឺនរៀល។

នៅក្នុងឱកាសនោះដែរ លោក សឺន ជុំសុធន ក៏បានពាំនាំនូវការនឹករលឹក និង ការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ ជូនលោកយាយ និងណែនាំឲ្យពួកគាត់ ថែរក្សាសុខភាព អនាម័យ ចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ និង ចូលរួម ថែរក្សា ការពារសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់សង្គមជាតិយើង។

លោក សឺន ជុំសុធន ក៏បានជម្រាបអំពីសកម្មភាពចម្បងៗ និង ទិសដៅសំខាន់របស់ សមាគមរាជសីហ៍ ទៅដល់អាជ្ញាធរដែលចូលរួមនោះ គឺសមាគមរាជសីហ៍បានចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទីបញ្ចប់ លោក សឺន ជុំសុធន ជូនពរអោយ លោកយាយអោយមានសុខភាពល្អ ជួបតែសេចក្តី សុខ ចម្រើន និងសមប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

បន្ទាប់ពីទទួលអំណោយហើយ លោកយាយបានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណ ព្រមទាំង ជូនពរ ឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ ដែលបានចាត់ឲ្យសហការីចុះផ្តល់អំណោយជូនជនក្រីក្រកំពុងខ្វះខាតពិតប្រាកដ ក្នុងមូលដ្ឋាននេះ៕
