រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ ១៩ ចំនួ​ន​១២ ករណី​បន្ថែម​លើ​ខ្មែរអ៊ីស្លាម ១១ នាក់ ​និង​ខ្មែរ​ម្នាក់​ពី​ប្រទេស​ថៃជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច​ក្រសួងសុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មាន​ករណី​រក​ឃើញ​ករណី​វិជ្ជមាន​១២ ករណី​បន្ថែម លើ​ខ្មែរអ៊ីស្លាម​១១​នាក់ និង​ខ្មែរ​ម្នាក់ ពី​ប្រទេស​ថៃ ដែល​នាំ​ឲ្យ​កម្ពុជា​មាន​ករណី​កូ​វី​ដ​១៩ កើនឡើង​ដល់ ២៤ ករណី​ហើយ ៕ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ខ្មែរអ៊ីស្លាម​ទាំង ១១ វិជ្ជមាន​កូ​វី​ដ​-១៩ មក​ពី​ពិធី​សាសនា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ជនជាតិ​ខ្មែរ ០១​នាក់ សរុប​១២​នាក់ ជា​ករណី​ថ្មី វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ។ សម្រាប់​ករណី​១២ ថ្មី​នៃ​ការ​រក​ឃើញ​កូ​វី​ដ ១៩ នេះ គឺ​កើត​មាននៅ ៖ បន្ទាយ​មាន​ជ័យ​២​ករណី , ភ្នំពេញ​២​ករណី​, កំពង់ឆ្នាំង​២​ករណី​, បាត់ដំបង​៤​ករណី , កំពត​១​ករណី​, និង​ខេត្ត​ត្បូងឃ្មុំ ១​ករណី ។ សូម​អាន​សេចក្តី​លម្អិត​នៃ​ប្រកាស​ព័ត៌មាន​ក្រសួងសុខាភិបាល​ចេញ​ថ្ងៃ​ទី ១៧ ខែមីនា ៖

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram