បុរសម្នាក់បានយកម៉ូតូមួយគ្រឿងទៅលក់បានលុយ ហើយបែរជាឡាំប៉ា មិនប្រគល់ម៉ូតូថែមទាំងប្រុងទាញម៉ូតូបើករត់…

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានយកម៉ូតូមួយគ្រឿងទៅលក់បានលុយ ហើយបែរជាឡាំប៉ា មិនប្រគល់ម៉ូតូថែមទាំងប្រុងទាញម៉ូតូបើករត់ ត្រូវបានអ្នកទិញនាំគ្នាចេញចាប់បានប្រគល់អោយនគរបាលប៉ុស្តិ៍ ទឹកល្អក់ទី៣ ដើម្បីចាត់ការតាមច្បាប់ដែលហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលម៉ោងប្រមាណ២រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះទិញលក់ម៉ូតូមួយកន្លែង នៅម្តុំឃ្លាំងរំសេវ តាមផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ជនសង្ស័យឈ្មោះ ខឿន ចំណាន ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅភូមិសាម ក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។

ចំណែកម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FP.៩៥៥១ ។តាមព័ត៌មានអោយដឹងថា នៅមុនថ្ងៃកើតហេតុជនសង្ស័យបានយកម៉ូតូមួយគ្រឿងខាងលើយកទៅបញ្ចាំនៅក្នុងកុងស៊ីមួយកន្លែងនៅក្បែរនោះ ។ លុះនៅថ្ងៃកើតហេតុក៏មានបំណងចង់យកម៉ូតូលក់វិញ ដោយនិយាយជាមួយអ្នកគូកជេរម៉ូតូ ដើម្បីយកលុយទៅលោះម៉ូតូពីកុងស៊ីយកម៉ូតូទៅលក់វិញនៅកន្លែងទិញលក់ម៉ូតូខាងលើ ។តាមព័ត៌មានអោយដឹងថា ខណៈនោះអ្នកទិញក៏បានផ្ទៀងផ្ទាត់ម៉ូតូ និងកាតគ្រី ឃើញថា ត្រឹមត្រូវហើយ ក៏បានចរចាអោយតម្លៃ ៨២០ ដុល្លារ ម្ចាស់ក៏បានព្រមលក់ ។

នៅពេលអោយអ្នកទិញប្រគល់ប្រាក់រួចរាល់យកទៅចែកគ្នាជាមួយអ្នកគូកជេរមិនត្រូវគ្នា ហើយឡាំប៉ាមិនអោយម៉ូតូទៅអ្នកទិញថែមទាញប្រុងទាញម៉ូតូជិះគេចខ្លួន ក៏ត្រូវបានអ្នកទិញនាំគ្នាដេញចាប់បាន ។តាមព័ត៌មានអោយដឹងទៀតថា បន្ទាប់ពីចាប់ខ្លួនជននោះ បានក្រាញ់ននៀល ហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋនាំគ្នាចាប់សែង ដាក់រ៉ឺម៉កបញ្ជូនទៅកាន់ស្នាក់ការប៉ុស្តិ៍ទឹកល្អក់ទី៣ ។ នៅចំពោះមុខនគរបាលជននោះ ទំនងជាបែកថ្នាំ ឬក៏ធ្វើមិនដឹងទេ គឺស្រែកហៅម៉ែៗរហូត និងដេកនៅក្នុងប៉ុស្តិ៍ប៉ូលិសតែម្តង ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram