រដ្ឋលេខាក្រសួងអប់រំយុវជន និងកីឡា ដឹកនាំគណៈប្រតិភូ និងក្រុមកីឡាបាល់ទាត់ទៅធ្វើទស្សនៈកិច្ច នៅបណ្ឌិត្យសភានគរបាលកម្ពុជា…

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួន សុភី ប្រធានក្លឹមវិសាខា បានដឹកនាំគណៈប្រតិភូ និងក្រុមកីឡាករ បាល់ទាត់ធ្វើទស្សនៈកិច្ច នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១០ ខែមករា ឆ្នាំ ២០២១ដោយមានកម្មវិធីសំខាន់ៗ៣គឺ
ទី១ -ការធ្វើបទបង្ហាញដោយ ឯកឧត្តមនាយឧត្តម សេនីយ៍ សេង ផល្លីប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អំពីបទពិសោធនៃការគ្រប់គ្រង ហេដា្ឋរចនាសម្ព័ន្ធនិងការគ្រប់គ្រងមន្រ្តី។
ទី២- ការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបណ្ឌិត្យសភានិងក្រុមកីឡាកររបស់ក្លឹបវិសាខា និង ទី៣ ពិសាបាយសាមគ្គី។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លីប្រធាន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានសម្តែងនូវមោទភាពយ៉ាងខ្លាំងខ្លាចំពោះវត្តមានរបស់ ឯកឧត្តម ស សុខានិងលោកជំទាវ និងចាត់ទុកថា នេះជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តនៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ឯកឧត្តម បានបញ្ជាក់ថា វឌ្ឍនភាពយ៉ាងខ្លាំងរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នាពេលបច្ចប្បន្ននេះ ដោយសារតែមានការឧបត្ថម្ភគាំទ្រថវិកា និងសម្ភារៈពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំបញ្ជា និងចង្អុលបង្ហាញរបស់សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្រ្តីទាំងអស់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងការជួយឧបត្ថម្ភពីសម្បរសជននានាផងដែរ។

ឯកឧត្តម ស សុខាបានសម្តែងនូវសេចក្តីសប្បាយរីករាយនិងកោតសរសើរយ៉ាងខ្លាំ ចំពោះកាអភិវឌ្ឍរបស់បណ្ឌិត្យសភានគរបាលកម្ពុជាលើគ្រប់ផ្នែក ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាល និងក្រម
សីលធម៌វិជ្ជាជីវៈមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារអោយស្របតាមតម្រូវការ នៃអង្គភាពប្រើប្រាស់កងកម្លាំង ផែនការការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយកំណែទម្រង់ កងកម្លាំងនគរបាលជាតិរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម រដ្ឋលេខាធិការបន្ថែមថាទស្សនៈកិច្ចនេះ គឺជាសក្ខីភាពបង្ហាញ អំពីចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អ រវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងក្លឹបវិសាខាទាំងពេលបច្ចុប្បន្ន និងអនាគត ក្នុងការផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក លើការងារដឹកនាំគ្រប់គ្រង ដើម្បីកសាងសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀតជូនប្រទេសជាតិ។នៅក្នុងកម្មវិធីទស្សនៈកិច្ចនេះ ក៏មានការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមកីឡាកបាល់ទាត់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា និងក្រុមកីឡាករបាល់ទាត់ នៃក្លឹមវិសាខាផងដែរ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram