ឯកឧត្តម សែម រតនៈ ប្រធានក្រុមការងារ ក្នុងឪកាសខួបលើកទី៤២ដឹកនាំសមាជិកក្រុមការងារបក្សភូមិ ចុះសួរសុខទុក្ខគ្រួសារស្ត្រីឆ្លងទន្លេ និងចាសជរា…

ខេត្តកណ្ដាល÷ថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១
ឆ្លៀតក្នុងឪកាសខួបលើកទី៤២ (1979-2021) នៃទិវាជ័យជំនៈ ៧មករា ឯកឧត្តម សែម រតនៈ ប្រធានក្រុមការងារ និងឯកឧត្តម យិន យ៉ាន់ណូ អនុប្រធានក្រុម ចុះជួយភូមិ ព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួល អញ្ជើញដឹកនាំសមាជិកក្រុមការងារបក្សភូមិ ចុះសួរសុខទុក្ខ និងឧបត្ថម្ភសម្ភារៈមួយចំនួនដល់គ្រួសារស្ត្រីឆ្លងទន្លេ និងចាសជរា ចំនួន២២គ្រួសារ មានដូចជា:


~ ថវិកា ៦០០០០ រៀលក្នុង១គ្រួសារ សរុប ១,៣២០,០០០ រៀល
~ អង្ករ ១០គីឡូ ក្នុង១គ្រួសារ សរុបថវិកា ៥២៨,០០០ រៀល
~ ទឹកស៊ីអ៉ីវ ទឹកត្រី ស្ករ និងប៊ីចេង សរុបថវិកា ៦៦០,០០០ រៀល
~ ឧបត្ថម្ភ មេភូមិ និងប្រធានក្រុមប្រឹក្សាឃុំ ថវិកា ៨០,០០០រៀល
~ ឧបត្ថម្ភ ប្រជាការពារភូមិ ៤ នាក់ ថវិកា ៨០០០០ រៀល
~ ជូនថវិកា ៨០០ដុល្លារ សម្រាប់ការដោះស្រាយក្នុងការសង់សាលាបុណ្យ
⭐️សរុបថវិកា ២,៦៦៨,000 រៀល និង ៨០០$

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram