យុវជនម្នាក់កំពុងដឹកមិត្តស្រីដើរលេង ត្រូវក្រុមទំនើង១ ក្រុមដេញកាប់ប្រហារខាងប្រុស ទាំងថ្ងៃរងរបួស រួចដឹកនាងយកទៅបាត់…

ភ្នំពេញ ៖ យុវសិស្សម្នាក់ត្រូវ បាន ក្រុមក្មេងស្ទាវ១ ក្រុមប្រដាប់ដោយដាវសាំម៉ូរ៉ៃជិះម៉ូតូ ២ គ្រឿងដេញកាប់បណ្តាលអោយរងរបួសធ្ងន់រត់ទៅដួលក្នុងហាងលក់គ្រឿងអគ្គីសនី ខណៈ ពេលដែល យុវជន រងគ្រោះ ដឹក នារី វ័យក្មេងម្នាក់ ទៅ លេងផ្សារអ៊ីអន ២ ។ បន្ទាប់ ពី កាប់បង្ករបួសស្នាមរួច ហើយជនដៃដល់បានជិះម៉ូតូគេចខ្លួនទៅបាត់ដោយនាំទាំងនារី រូបនោះទៅជាមួយផងដែរ ។

ហេតុការណ៍ខាងលើនេះបានបង្កអោយ មានការ ភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ប្រមាណ៣និង១៥នាទីរសៀល ថ្ងៃ ទី ៦ ខែ មករា ឆ្នាំ ២០២១ នៅ មុខហាងមួយកន្លែងម្តុំ ចំណុចស្តុបផ្លវភ្នំពេញហាណូយកែវផ្លូវ៩២ស្ថិតក្នុងភូមិបាយាបសង្កាត់ ភ្នំពេញថ្មីខណ្ឌ សែន សុខរាជធានីភ្នំពេញ ។

យុវជនរងរបួសឈ្មោះ ហុកគឹម ម៉េង អាយុ ១៨ ឆ្នាំ ជាសិស្សថ្នាក់ ទី ១២ ស្នាក់នៅជាមួយ ឪពុកមានៅភូមិស្លែងរលើង សង្កាត់អូរបែកក្អមខណ្ឌសែនសុខរាជធានី ភ្នំពេញ បានរង របួស២ដាវត្រូវ ចំស្មានិងចង្កេះត្រូវនគរបាលខណ្ឌសែនសុខបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រះ កុសុះមះ ។

តាមសាក្សីបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដាមានឌុបនារី វ័យក្មេង ម្នាក់ធ្វើ ដំណើរ តាម ផ្លូវ ភ្នំពេញ ហាណូយ ក្នុងទិសដៅពីត្បូងទៅជើងលុះពេលមកដល់កន្លែង កើតហេតុ កំពុងឈប់ ស្តុប ស្រាប់តែ មាន ជនដៃដល់ ចំនួន ៤នាក់ ជិះ ម៉ូតូ ២ គ្រឿង ក្នុងនោះ ម្នាក់ ប្រដាប់ ដោយដាវសាំម៉ូ រ៉ៃបានមកកាប់ជនរងគ្រោះ បណ្តាល អោយ រងរបួសហើយជនរងគ្រោះបានរត់គេច ខ្លួន ប៉ុន្តែ ត្រូវបានជនដៃដល់ នោះព្យាយាមដេញតាមទៀត ។

តាម ប្រភពព័ត៌មាន បានអោយដឹងថាជនរង គ្រោះ បានរត់ទាំងរងរបួសឈាមហូរជោគ ខោអាវបានប្រមាណ ៥០ ម៉ែត្រចូលទៅក្នុងហាងលក់គ្រឿងអគ្គីសនីដើម្បី អោយគេជួយ និងដួលក្នុងហាង នោះ តែម្តង ។ លុះ ក្រោយមកត្រូវបានបុគ្គលិកបានសែងចេញមក ក្រៅមុខច្រកចូល ហើយចាក់សោពីក្នុង ។តាម ប្រភព ព័ត៌មាន អោយ ដឹង ទៀត ថា ភ្លាម ៗ ក្រុម ជន ដៃ ដល់ក៍ បាន ជិះ ម៉ូតូ គេចខ្លួន ដោយ នាំ ទាំង នារី វ័យ ក្មេង រូប នោះ ទៅ ជាមួយ ផង ដែរ ។
បន្ទាប់ ពី កើតហេតុ នគរបាល ខណ្ឌ សែន សុខ ក៍បាន ចុះ ទៅដល់ កន្លែង កើតហេតុ និង ទាក់ទង ហៅ រថយន្ត សាមុយ ឱ្យ មកដឹកជនរងគ្រោះដែរ តែដោយសារ រថយន្ត សា ម៉ុ យ យូរ ពេក ក៍បាន យក រថយន្ត អង្គភាព ដឹក ប ញ្ជូន ទៅ កាន់ មន្ទីរពេទ្យ ព្រះ កុ សុ មៈ ដើម្បី ដេររ បួស ។តាម យុវជន រង គ្រោះបានអោយដឹងថានៅមុនពេលកើតហេតុ គាត់បានឌុបនារី ម្នាក់ ឈ្មោះ លីឡាដែលគាត់បាន ស្គាល់ប្រមាណ ២ ខែ មកហើយក្នុងគោលបំណង់ទៅលេងផ្សារ អីអន ២ ហើយក៏ត្រូវក្រុមជនដៃដល់ទាំងនោះដេញ កាប់បណ្តាលអោយរងរបួស ២ ដាវ ។ ចំណែក ម៉ូតូ មួយគ្រឿងនោះ ជា របស់ នារី រូប នោះ ។ទាក់ទិន នឹង ករណី ខាងលើ នេះ សមត្ថកិច្ច មានការ សង្ស័យ ថា ជា រឿង ស្នេហា ត្រីកោណ ខណៈដែល យុវជន រងគ្រោះ រូប នោះ ស្រលាញ់ នារី រូប នោះ ប៉ះ ចំ សង្សារ របស់ ជន ដៃដល់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram