ជនជាតិចិនមួយក្រុមព្រួតវាយលើជនជាតិចិនម្នាក់ទៀត បណ្តាលអោយស្លាប់ ក្នុងថ្លុកឈាម…..

ក្រុងព្រះសីហនុ៖ (ព័ត៌មានបន្ថែម) មានករណី​ ហឹង្សាមួយកេីតរឡេីងវាងជនជាតិចិនដូចគ្នា​ បណ្តាលអោយបុរសម្នាក់ជាជនជាតិចិន​ ស្លាប់ក្នុងថ្លុកឈាមភ្លាមៗ នៅវេលាម៉ោង០៨:៣០នាទី​យប់ ថ្ងៃទី១៣.០៣.២០២០ នៅចំណុចក្រុមហ៊ុនសំណង់​ អគារវិស្វកម្ម​ ភោជនីយដ្ឋាន​ យ៉េហ្គាង​ ស្ថិតក្នុងក្រុម៨​ ​ភូមិ០១​ សង្កាត់លេខ៣​ ក្រុង​ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចប្រាប់ជាបឋមថា ជនរងគ្រោះនូវពុំទាន់ស្គាល់អត្តសញ្ញាណ និងដឹងពីមូលហេតុរឿងរ៉ាវខាងលើនៅឡើយទេ។ និងបានបន្តថា ជនបង្កចំនួន០៨នាក់ត្រូវបានកម្លាំងនគរបាលស្នងការដ្ឋានយកទៅធ្វេីការសាកសួរតាមនីតិវិធី។

បច្ចុប្បន្នសពរបស់ជនជាតិចិនខាងលើត្រូវបានក្រុមគ្រូពេទ្យដឹកតាមរថយន្តសាម៉ុយ យកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram