មានករណីឆក់ខ្សែភ្លើងបណ្តាលឲ្យស្លាប់មនុស្សម្នាក់…
ខេត្តសៀមរាប ៖មានករណីឆក់ខ្សែភ្លើងបណ្តាលឲ្យស្លាប់មនុស្សម្នាក់ កាលពីម៉ោងជាង១០ព្រឹកថ្ងៃទី៣ ខែមករស្ថិតនៅភូមិថ្នល់ សង្កាត់ស្រង៉ែក្រុងសៀមរាប ក្នុងការដ្ឋានសង់ផ្ទះល្វែង យីហោ អង្គរ អេកូ រ៉េសុីដែន ( angkor eco Residence )។

ជនរងគ្រោះ ឈ្មោះ អី ហួត អាយុ ៤៧ឆ្នាំ រស់ ភូមិគោកស្រុក ឃុំរលួសស្រុកប្រាសាទបាគងមានមុខរបរ ជាកម្មករ សំណង់។
អាវុធហត្ថក្រុងសៀមរាបបានឲ្យដឹងថាជនរងគ្រោះ បានប្រើ ប្រាស់ ម៉ូទរ័ បុកបេតុងបំបែកដើម្បីរៀបចំចាក់គ្រឹះសសរ មិនបានមើលខែ្សភ្លើងម៉ូទរ័ ទើបបណ្តាលឆក់ដួលនៅនឹងកន្លែងក្រោយមកក្រុមការងារបានហៅឡានឲ្យដឹកទៅ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាបនៅក្នុងមន្ទីពេទ្យ៕
