ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចដឹកជញ្ជូនម៉ាសចំនួន ២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់ នៅថ្ងៃទី៤ ខែមករាឆ្នាំ ២០២១ខាងមុខ…
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចផ្តល់ដឹកជញ្ជូនម៉ាសចំនួន ២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់ នៅថ្ងៃទី៤ ខែមករាឆ្នាំ ២០២១ខាងមុខនេះ។

នេះបើតាមការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញពិនិត្យ រៀបចំម៉ាស់ចំនួន ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀតនៅឯឃ្លាំងស្តុកឱសថកណ្ដាលរបស់ក្រសួងសុខាភិបាលស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី ២ខែមករា ឆ្នាំ ២០២១ ។

តាមការគ្រោងទុក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ខាងមុខ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្ត្រីជាន់ខ្ពស់ដទៃទៀត នឹងនាំយក ម៉ាស និងសម្ភារៈវេចសាស្ត្រសរុបចំនួន ១២មុខ ដឹកនាំតាមយន្តហោះពិសេសព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់។

សូមបញ្ជាក់ថា អំណោយរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនរដ្ឋាភិបាលនេប៉ាល់ រួមមាន

1-ម៉ាស 200000 2. ម៉ាស N95 200003. វ៉ែនតា 20000 4. អាវពេទ្យ 20005. ម៉ាស៊ីនវាស់កម្តៅ 500 6. របាំងមុខ 200007. ឧបករណ៍ជំនួយដង្ហើម 20 8. ម៉ូនីទ័រ និងខ្សែភ្ជាប់ ម៉ូឌែល Vista 120 209. ម្សៅ Chloramine B 500 10. ស្បែកជើងកវែង 1000

