Liverpool ទម្លាក់ Forest ដើម្បីឡើងទៅប៉ះ Man City ក្នុងវគ្គ ៤ក្រុមនៃពាន FA Cup

(ក្រុងឡុងដ៍)៖ Liverpool បានយកឈ្នះម្ចាស់ផ្ទះ Nottingham Forest ក្នុងលទ្ធផល ១-០ នាយប់មិញនេះ ដើម្បីឡើងទៅប៉ះក្រុមរួមលីគ Manchester City ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានលំដាប់ទី២ អង់គ្លេស FA Cup ជាបន្តទៀត។
ចំណែកឯក ១គូទៀតគឺតោខៀវ Chelsea ដែលជាជើងឯករងរដូវកាលមុន ត្រូវប៉ះ Crystal Palace នៅទឹកដី Stamford Bridge សម្រាប់វគ្គ ៤ក្រុមចុងក្រោយផងដែរដែលនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខ។


ខ្សែការពារស្លាបឆ្វេង Konstantinos Tsimikas ជាអ្នកបញ្ជូនបាល់ឲ្យ Diogo Jota បញ្ចប់ទីយ៉ាងស្អាតនៅនាទី៧៨ ក្នុងការទម្លាក់ក្រុមមកពីលីគ Championship ខាងលើចេញពី FA Cup ត្រឹមវគ្គ ៨ក្រុមចុងក្រោយ ដើម្បីធ្វើដំណើរទៅប៉ះ Man City ដែលបានយកឈ្នះម្ចាស់ផ្ទះ Southampton ក្នុងលទ្ធផល ៤-១ នៅរាត្រីថ្ងៃអាទិត្យដូចគ្នា។
គួរដឹងផងថា ការប្រកួតវគ្គ ៤ក្រុមចុងក្រោយនឹងធ្វើឡើងនៅទឹកដីកណ្តាលនៃកីឡដ្ឋាន Wembley តែ ១ជើងប៉ុណ្ណោះ នៅពេលវគ្គផ្តាច់ព្រ័ត្រក៏នឹងធ្វើឡើងនៅទីនេះផងដែរ នៅពេលកញ្រ្ជោងខៀវ Leicester City បានយកឈ្នះតោខៀវ Chelsea ១-០ នៅវគ្គផ្តាច់ព្រ័ត្រកាលឆ្នាំ២០២១។
នេះជាលើកទី២ ផងដែរសម្រាប់ក្រុមរបស់លោក Jurgen Klopp ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រនារដូវកាលនេះ ក្រោយពេលពួកគេបានសម្ពោធពាន Carabao Cup ១រួចហើយកាលចុងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលយកឈ្នះ Chelsea នៅពេលពាន Premier League និង UEFA Champions League បានកំពុងប្រជែងយ៉ាងស្វិតស្វាញ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram